adverise with khmeread 4ffbb348 3425 4c45 8800 ed9f6f534e73

កាប់​ចាក់​គ្នា​ក្នុង​វត្ត​អង្គ​មេត្រី​ពេល​រាំវង់​ធ្លាយ​ឃ្លៀក ជនបង្ក​រត់​បាត់​

    កំពង់ស្ពឺ ៖ បុរស​ម្នាក់​របួសធ្ងន់ បន្ទាប់ពី​មានទំនាស់​គ្នា​ពេល​កំពុង​រាំ​ធុងបាស់​ក្នុង​វត្ត​អង្គ​មេត្រី​នៅ​ថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១១​យប់ នៅក្នុង ​ភូមិ​អង្គ​មេត្រី​ ​ឃុំ​រលាំង​គ្រើ​ល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​ជនបង្ក​រត់​បាត់​។​

    ប៉ូលិស​និយាយថា ជនបង្កឈ្មោះ ​ជៀង ឧ​ត្ត​ម ភេទ​ប្រុស ​អាយុ​២៥ឆ្នាំ និង​ឈ្មោះ​មៀ​ច ស៊ីណា​រ៉ា ភេទ​ប្រុស ​អាយុ២៥ឆ្នាំ នៅ​ភូមិ​អង្គ​មេត្រី ឃុំរលាំង​គ្រើ​ល ស្រុក​សំរោង​ទង មានទំនាស់​គ្នា នៅក្នុង​វត្ត​អង្គ​មេត្រី​ពេល​រាំវង់។​

    ក្រោយមក ​ឈ្មោះ ​មៀ​ច ស៊ីណា​រ៉ា បានមក​ផឹក​ស៊ី​ជាមួយ​មិត្ត​ភ័​ក្រ​នៅ​មុច​សាលារៀន​បឋមសិក្សា​អង្គ​មេត្រី។ បន្ទាប់មក​ស្រាប់តែ​ឈ្មោះ ​ជៀង​ ឧ​ត្តម បាន​ជិៈ​ម៉ូតូ​និង​យក​កូនកាំបិតចាក់​ឈ្មោះ ​មៀ​ច ស៊ី​ណា​រ៉ា ចំ​ក្រោម​ឃ្លៀក​ខាងឆ្វេង​១កាំបិត​រងរបួស​ធ្ងន់​រហូត​យកទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យភ្នំពេញ។ ចំពោះ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ទាំងយប់។​

    ក្នុងករណីនេះ​កម្លាំង​ប៉ូលិស​ជំនាញ​បាន​ធ្វើកា​ស្រាវជ្រាវ និង​កសាង​សំណុំ​រឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់។​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់