adverise with khmeread 3986b1a3 96f5 4155 85bd 0c37778514a7

ព័ត៌មាន​ពី​តំបន់​ប្រាសាទបាយ័ន​

    សៀមរាប ៖ ព័ត៌មាន​ពី​តំបន់​ប្រាសាទបាយ័ន​ចាប់ពី​វេលា​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​យប់​ថ្ងៃ​១៤ ​មេសា​ ឆ្នាំ​២០១៦ ​មាន​ហេតុការណ៍​កើតឡើង​៦​ករណី​ដូ​ច​ខាងក្រោម ៖

    ១-​ម៉ោង12​ថ្ងៃត្រង់ មាន​ករណី​បាត់​កាបូប​លុយ មួយ​លើក​គឺ​ជនរងគ្រោះ​ឈ្មោះ មៀ ញាំ ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ។ តាម​ពត៌មាន​គាត់​បាន​ឈប់​ឡាន​ហូបបាយ​ និង​សំរាក​នៅ​ប្រាសាទ​ព្រះ​ខ័​ន្ត បន្ទាប់មក​រូបគាត់​ក៏​បន្តដំណើរ​ចត​ឡាន​ជិត​ប្រាសាទ​១២​ហើយ​ដើរទៅ​ទិញ​ទឹក​នៅ​ចំណុច​ខាងកើត​ភូមិ​យើង ហើយ​គាត់​លូក​កាបូប​លុយ​ហោ​បៅ​ក៏​ស្រាប់តែ​បាត់។ ក្នុង​កាបូប​នោះ មានអត្ត​ស​ញ្ញណ​ប​ណ្ណ័​០១ កាត​គ្រី​ឡាន​០១។​

    ​ ២-​ម៉ោង១២ ​និង​៣០​នាទី មាន​ជនរងគ្រោះ​ឈ្មោះ ដឺ ហ្វុ​ន​យ៉ាន បាន​បាត់​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក IPhone 5s ព​ណ៍ស បាត់​ត្រង់ចំណុច​ភូមិ​យើង (​អាច​ធ្លាក់​បាត់​ព្រោះ​ដាក់​ក្នុង​ហោ​បៅ​អាវ​)​។​

     ៣- ម៉ោង​២ ​និង​២០​នាទី​រសៀល​ក្នុង​បរិ​វេទ​ភូមិ​យើង បាន​បាត់​ក្មេងស្រី (​រកឃើញ​វិញ​) ហើយ​បានប្រគល់​ឲ្យ​វិញ​ឈ្មោះ យ៉​ម សារីភ​ត្រា ភេទ​ប្រុស ១៩​ឆ្នាំ​។​

     ៤-​ម៉ោង​១​រសៀល​មាន​ជនរងគ្រោះ​ឈ្មោះ យាយ ស៊ី​ម៉ៅ ៦២​ឆ្នាំ បាត់​ចៅស្រី​អាយុ​១៨​ឆ្នាំ (​បាន​រកឃើញ​វិញ​)​។​

     ៥-​ម៉ោង​២ ​និង​៤០​នាទី​រសៀល​មាន​យាយ រី បាន​បាត់​ចៅស្រី​ឈ្មោះ ទាម ចាស់ ២៨​ឆ្នាំ (​មិនទាន់​ក​ឃើញ )​។​

     ៦-​ម៉ោង​៣ ​និង​៤៥​នាទី​រសៀល​ឈ្មោះ ហៀ​ប ៥៥​ឆ្នាំ បាន​បាត់​ក្មួយ​ស្រី​ឈ្មោះ ចាន់ ណា ១៦​ឆ្នាំ រក​មិ​ទាន់​ឃើញ។​

    បងប្អូន​ដែលមាន​បញ្ហា​អ្វី​កើតឡើង​សូម​ទំនាក់ទំនង​ទូរស័ព្ទ​ដូចខាងក្រោម​៖

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់