adverise with khmeread 36cd88d2 77b9 4fda ab33 b495cc6ea812

ឃាត់​ក្មេង​ទំនើង​១៥​នាក់​អុកឡុក​ពេញ​ភូមិ​ថ្ងៃបុណ្យ​ចូលឆ្នាំ​

      កណ្តាល ៖ ក្មេង​ទំនើង​១៥​នាក់​អុកឡុក​ពេញ​ភូមិ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៦ វេលា​ម៉ោ​ង២ ​និង​១០ នាទី​រសៀល​នៅ​វត្ត​ពោធិ​អណ្តែត ភូមិ​ពោធិ​ក្នុង ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល។​

      ប៉ូលិស​និយាយថា ជនសង្ស័យ ចំនួន ១៥ នាក់​១/-​ឈ្មោះ ស្រ៊ី​ម ច​ន្ឋី ភេទប្រុស អាយុ១៦ឆ្នាំ​ ២/-​ឈ្មោះ ហែ វ៉ាន់ដា​រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ​៣/-​ឈ្មោះ ហ៊​ង ញ៉ា ​ភេទប្រុស អាយុ១៨ឆ្នាំ ​៤/-​ឈ្មោះ យ៉ុង សុ​ភី​ន​ ភេទប្រុស អាយុ១៨ឆ្នាំ​ ៥/-​ឈ្មោះ ស្រី​ន សៀវ​ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ​៦/-​ឈ្មោះ ណេង ផាន់​ណា ភេទប្រុស អាយុ១៦ឆ្នាំ ​៧/-​ឈ្មោះ ម៉ន ម៉ឺ​ន ភេទប្រុស អាយុ១៨ឆ្នាំ​ ៨/-​ឈ្មោះ បឹម វី ភេទប្រុស អាយុ១៩ឆ្នាំ​ ៩/-​ឈ្មោះ មាន ម៉េង​ហ៊ី ភេទប្រុស អាយុ១៦ឆ្នាំ​ ១០/-​ឈ្មោះ អ៊​ង សេងហុង ភេទប្រុស អាយុ២៥ឆ្នាំ​១១/-​ឈ្មោះ ស្រ៊ា​វ ឡង់ឌី ភេទប្រុស អាយុ១៦ឆ្នាំ ១២/-​ឈ្មោះ ជ សុភា ភេទប្រុស អាយុ១៦ឆ្នាំ​ ១៣/-​ឈ្មោះ មោះ វ៉ាន់សំណាង ភេទប្រុស អាយុ១៦ឆ្នាំ​ ១៤/-​ឈ្មោះ ស្រូ​យ ហ៊ុយ ភេទប្រុស អាយុ ២៥ឆ្នាំ ​១៥/-​ឈ្មោះ គ្រី លី​ហ៊​ង ភេទប្រុស អាយុ១៨ឆ្នាំ។ វត្ថុតាង​៖១/-​ម៉ូតូ០៩គ្រឿង និង​២/-​ដង់ទង់​ជាតិ០១ដើម។​

      ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង​ប្រមាណ១​រសៀល ក្រុម​ក្មេង​ទំនើង​មួយក្រុម​ធំ មាន​គ្នា​ប្រមាណ ៣០នាក់​លើស បាន​ជួបជុំគ្នា​នៅ​វត្ត​ពោធិ​អណ្តែត​រួច​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ទាំង​ហ្វូង បើកភ្លើងក្រវីទង់ជាតិ ស៊ីប៉្លេ​ពេញ​ផ្លូវ​សាធារណៈ (​ផ្លូវជាតិ ២១​បេ​) និង​ស្រែក​ជ័យ​ឃោស ធ្វើ​ឲ្យ​បាត់បង់​ភាពថ្លៃថ្នូរ និង​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ា​ង​ខ្លាំង។​

      ក្រោយមក​ក៏មាន​បណ្តឹង​តាម​ទូរស័ព្ទ​ពី​ប្រជាជន និង​គណៈ​អភិបាលស្រុក ភ្លាមនោះ​លោក អធិការ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក និង​កំលាំង​ប៉ុស្តិ​រដ្ឋបាល​ទាំង ១១ ប៉ុស្តិ​ចុះ​ផ្ទាល់​ធ្វើការ​ឡោម​ព័ន្ធ​ក្មេង​ទំនើង​ទាំង​នោះបាន​នៅវេលា​ម៉ោ​ង២​និង​១០ នាទី​ក្នុង​វត្ត​ពោធិ​អណ្តែត ឃុំ​ព្រែក​ស្តី។​

      តាមរយៈ​បទបញ្ជា និង​ការចង្អុល​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោកស្នងការ អ៊ា​វ ចំរើន ប៉ូលិស​ស្រុក​កោះធំ​បាន​នាំ​ក្មេង​ទំនើង​ទាំងនោះ​មកកាន់​អធិការដ្ឋាន ដើម្បី​អប់រំ និង​អញ្ជើញ​អ​នា​ព្យាបាល​មក​ធ្វើ​កិច្ចសន្យាធានា​អោយ​ត្រឡប់ទៅផ្ទះ​វិញ។​

      ក្មេង​ទំនើង និង​វត្ថុតាង ត្រូវបាន​ប្រគល់ជូន​អ​នា​ព្យាបាល​គ្រប់​ចំនួន ដើម្បី​យកទៅ​អប់រំ​បន្ត​នៅវេលា​ម៉ោង៥ ​និង​៥០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល។​

      សូមបញ្ជាក់ថា ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណីជាតិ ២០១៦ នេះ​លោកស្នងការ បានដាក់​បទបញ្ជា​យ៉ា​ងម៉ឺ​ង​ម៉ាត់​បំផុត ធ្វើយ៉ា​ង​មិនមាន​ក្មេង​ទំនើង​បង្ករ​សកម្ម​ភាពវឹកវ​រ​ធ្វើ​ឲ្យ​ខូច​បរិយាកាស​សប្បាយរីករាយ​របស់​ប្រជាពលរដ្ឋ​ឡើយ ពិសេស​ហាម​ដាច់ខាត​អ្នក​ស្រវឹង​ជោគជាំ​ជិះ​យាន្ត​ជំនិះ​បង្ករ​គ្រោះថ្នាក់​ដល់​អ្នកដទៃ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់