adverise with khmeread Fa64f1a3 876d 4853 b2ff 3a1dfd330299

រថយន្តបុក​ជាមួយ​ម៉ូតូ​ស្លាប់​២​នាក់ ​និង​របួស​៣​នាក់​នៅ​ស្ពាន​ព្រែក​តា​មាក់

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០១៦ ​នៅ​ចំនុច​លើ​ស្ពាន​ព្រែក​តា​មាក់ ភូមិ​-​ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ ​និង​របួស​៣​នាក់។​

      សមត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​ម៉ាក Mitsubishi​ស្លាក​លេខ​ភ្នំពេញ​ ​2C-7240​ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់ បាន​បុក​ម៉ូតូ​៣​គ្រឿង​ 1- ម៉ូតូ​សង់ C125 ពណ៌​ខ្មៅ ស្លាក​លេខ​ 1FI0814  បើកបរ​ដោយ​​ឈ្មោះ ណា វណ្ណៈ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ទីលំនៅ ភូមិ​លើ ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល​(របួសធ្ងន់​) 2- ម៉ូតូម៉ា​ក MSX ​ពណ៌​ខ្មៅលាយស ស្លាក​លេខ ភ្នំពេញ 1Fb1966 អ្នកបើកបរ ឈ្មោះ យី ខាវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ  រស់នៅ​ភូមិ ព្រែក​ក្រ​វេះ ឃុំ​ព្រែក​ពោធិ៍​ ស្រុកស្រី​សន្ធ ខេត្តកំពង់ចាម (​ស្លាប់​) 3-​ម៉ូតូ​​ម៉ាក C125  2015 ពណ៌​ខ្មៅ ស្លាក​លេខ ​1Q7737 បើកបរ​ដោយ ឈ្មោះ អ៊ែ រ៉ូ​ហ្សា ភេទស្រី អាយុ​១៨ឆ្នាំ រស់នៅ​ភូមិ  ព្រែក​តា​ពៅ ឃុំ​ដើម​មាន ក្រុង​តៅ​ខ្មៅ  ខេត្តកណ្តាល​អ្នករួមដំណើ​រ​ ១- ឈ្មោះ បូ រី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយគ្នា(​ស្លាប់​) ២- ឈ្មោះ ម៉ាក់ ម៉ុម ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​របួសធ្ងន់​)​។ សរុប​ជនរងគ្រោះ០៥​នាក់ ស្រី០៣​នាក់ ​ស្លាប់០២​នាក់ ស្រី០១​នាក់​ និង​របួសធ្ងន់០៣​នាក់ ស្រី០២​នាក់​។​

      មូលហេតុ អ្នកបើកបរ​រថយន្ត​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​(​បញ្ច្រាសទិស​គ្នា)មធ្យោ បាយ​រក្សាទុក​នៅ​នគរបាល​ស្រុក​ អ្នករបួសបញ្ជូនទៅ​ មន្ទីរពេទ្យ​ភ្នំពេញ​សាកសព​ប្រគល់​ឲ្យ​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់