Unnamed %282%29

ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​ច្រើន​ខ្នង​នៅ​ជិត​រោង​ចក្រ​តាក​ហ្វា​ត​

      ភ្នំពេញ ៖ រហូតមកទល់​ម៉ោង​១១​យប់​ថ្ងៃទី​១៤ ​មេសា​នេះ អគ្គិភ័យ​កំពុង​បន្ត ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅក្បែរ​រោងចក្រ​តាក់​ហ្វា​ត​អស់យ៉ាង​ច្រើន​ខ្នង ស្ថិតក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​មិនទាន់​រលត់​នៅឡើយ​។ 

      គ្រោះ​អគ្គិភ័យ​នេះ បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ​ជា​៩​យប់​នេះ ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៦ ខណៈ​មូលហេតុ នៃ​ការឆាបឆេះ​នេះ សមត្ថកិច្ច​មិនទាន់​បញ្ជាក់​នៅឡើយ​ទេ ហើយ​នៅពេលនេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​កំពុង បន្ត​ជួយ​អន្តរាគមន៍​។ 

     ​​​ មេ​ពន្លត់​អគ្គិភ័យ​បានបញ្ជាក់​ថា មកទល់​ម៉ោង​១១​យប់​នេះ​នៅ​ពុំទាន់​សរុប​បាន​នៅឡើយ សូម​រង់ចាំ​បន្តិចទៀត​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់