adverise with khmeread 0

តារា​បូលីវូដ​រូបនេះ​មាន​អាយុ ៣៣ ឆ្នាំ​ហើយ​តែ​ស្បែក​អត់​ជ្រួញ​ទេ​ដោយសារ​នាង​ប្រើ​គ្រឿងផ្សំ​ថែ​សម្រស់​ពីរ​នេះ​!

    ​តារា​បូលីវូដ​ឥណ្ឌា​ដ៏​ល្បី​នាង Priyanka Chopra ដែលជា​នារី​ឥណ្ឌា​ទីមួយ​ក្លាយជា​តារា​បង្ហាញ​ម៉ូត​កំពូល​សម្រាប់​ក្រុមហ៊ុន Guess និង​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វាល​ឆ្នាំ ២០០០
​ត្រូវបានគេទទួលស្គាល់​ជា​រា​ជនី​សម្រស់​មួយរូប​លើ​ពិភពលោក​។ 

​    ​ក្នុង​អាជីព ១៥ ឆ្នាំ​របស់​នាង​ក្នុង​ឧស្សាហកម្ម​បង្ហាញ​ម៉ូត តារា​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​រៀនសូត្រ​ពី​ល្បិច និង​គន្លឹះ​ជាច្រើន​ដើម្បី​រក្សា​សម្រស់​ឱ្យនៅ​ស្រស់ស្អាត​គ្រប់​កាលៈទេសៈ​។​

​    ​១. សក់​
​    ​ដោយ​ល្បី​ខ្លាំង​នៅ​បូលីវូដ​ដោយសារ​សក់​ស្អាត និង​ម៉ូត​សក់​ប្តូរ​បាន​គ្រប់​ម៉ូត នាង Priyanka Chopra បាន​យកចិត្តទុកដាក់​ចំពោះ​វា​ខ្លាំងណាស់​ទម្រាំ​បាន​សក់​ស្អាត​បែបនេះ​។ នាង​បាន​ប្រើ​ប្រេងដូង​ក្តៅ​ឧណ្ហៗ​ម៉ាស្សា​សក់​បី​ដង​ក្នុង​មួយ​សប្តាហ៍​។ នាង​បាន​និយាយថា ប្រេងដូង​ក្តៅ​ឧណ្ហៗ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ការ​ជ្រុះ​សក់ និង​ការ​ខូច​សក់ ហើយ​វា​មានគុណ​ប្រយោជន៍​បំផុត​សម្រាប់​សក់​។ 

​    ​២. ស្បែក​
​    ​នៅពេល​សួរ​អំពី​ក្បួន​ថែ​សម្រស់​លេខ ១ របស់​នាង នាង​បាន​ឆ្លើយថា​៖ "​រក្សា​សំណើម រក្សា​សំណើម រក្សា​សំណើម​! ហើយ​ត្រូវ​សម្អាត​មុខជា​និច្ច​មុន​ចូល​គេង មិន​ថា​រវល់​យ៉ាងណាក៏ដោយ​។ ទឹកដោះគោ​ជូរ​យ៉ា​អួ​គឺ​សម្រាប់​ស្បែក​របស់ខ្ញុំ និង​សម្រាប់​សក់​របស់ខ្ញុំ​ផងដែរ​។ សម្រាប់​សក់​របស់ខ្ញុំ ខ្ញុំ​លាយ​ទឹកដោះគោ​យ៉ា​អួ​កន្លះ​កែវ (​សម្រាប់​រក្សា​សំណើម​) ជាមួយនឹង​ទឹកក្រូច​ឆ្មា ២ គ្រាប់ (​អស្ចារ្យ​សម្រាប់​កម្ចាត់​កោសិកា​ស្បែក​ងាប់​) លាប​វា​លើ​ស្បែកក្បាល ហើយ​ទុកចោល​កន្លះ​ម៉ោង​។ រួច​កក់​សាប៊ូ​សម្អាត​ជាធម្មតា​"​។​

​    ​សរុបមក​នាង​ប្រើ​គ្រឿងផ្សំ​តែ​ពីរ​ប៉ុណ្ណោះ​សម្រាប់​ស្បែក និង​សក់​៖
​    ​១. ប្រេងដូង​ក្តៅ​ឧណ្ហៗ​សម្រាប់​សក់​។​


​    ​២. ទឹកដោះគោ​ជូរ​យ៉ា​អួ​សម្រាប់​ទាំង​ស្បែក​ផង និង​សក់​ផង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់