adverise with khmeread Financially stable

រឿងគួរធ្វើ និងមិនគួរធ្វើនៅពេលមានស្ថេរភាពហិរញ្ញវត្ថុ

វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការក្លាយជាអ្នកមានស្ថេរភាពខាងហិរញ្ញវត្ថុឲ្យបានឆាប់ក្នុងជីវិតរបស់អ្នក។ អ្នកចង់កសាងទម្លាប់ល្អៗ និងចៀសវាងការផុងខ្លួនក្នុងស្ថានភាពហិរញ្ញវត្ថុ ដែលពិបាកនឹងរើបខ្លួនចេញ។ ខាងក្រោមនេះគឺជារឿងគួរធ្វើ និងមិនគួរធ្វើនៅពេលមានស្ថេរភាពហិរញ្ញវត្ថុ។ 

- រឿងគួរធ្វើ: ចាប់ផ្តើមសន្សំលុយថ្ងៃនេះ
ការសន្សំលុយមិនត្រូវរង់ចាំដល់ថ្ងៃស្អែក ឬឆ្នាំក្រោយនោះទេ។ ប្រសិនបើអ្នកមិនទាន់ចាប់ផ្តើមសន្សំលុយទេ ចូរចាប់ផ្តើមនៅថ្ងៃនេះ។ អ្នកត្រូវតែបន្ថែមប្រាក់ចូលទៅក្នុងគណនីសន្សំរៀងរាល់ខែក្នុងបំណងបង្កើនចំនួនលុយសន្សំឲ្យបានកាន់តែច្រើន។ វាសំខាន់ខ្លាំងណាស់ក្នុងការសន្សំប្រាក់ដែលអាចចាយបាន ៦ ទៅ ៨ ខែក្នុងករណីដែលអ្នកបាត់បង់ការងារ។ នេះមិនគួរជាហេតុផលដែលអ្នកត្រូវដាក់ប្រាក់សន្សំនោះទេ ប៉ុន្តែការបាត់បង់ការងារអាចកើតឡើងគ្រប់ពេលវេលាទាំងអស់។ អ្នកក៏ចង់សន្សំប្រាក់ដើម្បីអនាគររបស់អ្នកផងដែរ។ អ្នកត្រូវតែសន្សំប្រាក់សម្រាប់ពេលចូលនិវត្តន៍ និងទិញរបស់ដែលអ្នកចង់ទិញនៅថ្ងៃណាមួយផងដែរ។ ប្រសិនបើអ្នកមានគម្រោងទិញផ្ទះ អ៊ីចឹងអ្នកគួរតែចាប់ផ្តើមសន្សំលុយសម្រាប់ការចំណាយដ៏ធំនេះពីឥឡូវទៅ។ ការចាប់ផ្តើមសន្សំលុយពីរឬបីខែមុន នឹងមិនអាចជួយអ្នកបានច្រើនទេ ប្រសិនបើអ្នកមានលទ្ធភាពសន្សំបានតែប៉ុន្មានដុល្លារក្នុងមួយខែនោះ។ ប្រសិនបើអ្នកមិនអាចលៃលកប្រាក់ដ៏ច្រើនសម្រាប់សន្សំរាល់ខែទេ សូមកុំបារម្ភ គិតតែពីសន្សំប្រាក់ទៅ។ សន្សំប្រាក់ ១០ ដុល្លាររៀងរាល់ខែវាប្រសើរជាងមិនបានសន្សំប្រាក់សោះ។ 

- រឿងមិនគួរធ្វើ: ក្លាយជាអ្នកទិញឥវ៉ាន់ខ្វះការពិចារណា
ប្រសិនបើអ្នកជាប្រភេទមនុស្សដែលចូលចិត្តដើរផ្សារ និងទិញរបស់របរតាមចិត្ត អ៊ីចឹងនេះគឺជាទម្លាប់មួយ ដែលអ្នកត្រូវតែបោះបង់ចោលភ្លាម។ ការដើរផ្សារមិនមែនជាទម្លាប់ល្អដែលត្រូវមាននោះទេ។ អ្នកបានត្រឹមតែបោះលុយចោលប៉ុណ្ណោះ នៅពេលដែលអ្នកដើរទិញរបស់របរដោយមិនបានគិតគូរពិចារណា។ ការទិញដោយមិនបានពិចារណាអាចមានត្រឹមរបស់តូចតាចដូចជាទិញស្ករកៅស៊ូតាមផ្លូវ ឬអាចជារបស់ធំហួសប្រមាណ ដូចជាកុំព្យូទ័រយួរដៃ ដោយសារតែអ្នកឃើញវាស្អាតពេក។ ជាធម្មតាការដើរទិញដោយមិនបានពិចារណាគឺជារឿងដែលអ្នកមិនគួរធ្វើនោះឡើយ។ ប្រសិនបើអ្នកពិតជាត្រូវការរបស់នោះ អ្នកច្បាស់ជាត្រូវចំណាយសោហ៊ុយធ្វើដំណើរថែមទៀតដើម្បីរបស់នោះ។ ប្រសិនបើអ្នកគិតថាអ្នកត្រូវការរបស់អ្វីមួយ ចូរចំណាយពេលស្រាវជ្រាវពីតម្លៃ និងខ្ទង់ថវិការបស់អ្នកសិន ហើយរង់ចាំប៉ុន្មានសប្តាហ៍ទៀតចាំសម្រេចចិត្តទិញ ដើម្បីមើលថាតើអ្នកនៅតែត្រូវការ និងចង់បានរបស់នោះទៀតឬក៏អត់៕ 

adverise with khmeread

មតិយោបល់