adverise with khmeread Index1

ឃាត់ចោរយួនម្នាក់ឆក់ទូរស័ព្ទដៃ

     ភ្នំពេញ ៖ ជនសង្ស័យត្រូវបានប៉ូលិសប៉ុស្តិ៍ផ្សារដើមគរ ឃាត់ខ្លួនបានជាក់ស្តែងភ្លាមៗនៅថ្ងៃទី១៧-១២-២០១៥ វេលាម៉ោង ៤និង៤០នាទី បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរស័ព្ឌពីបុរសម្នាក់ នៅចំណុចសួនច្បារចេនឡា ផ្លូវលេខ២៤៥ ក្រុម ទី៦ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះង្វៀង យ៉ាំងគូ ហៅ យួន ភេទ ប្រុស អាយុ ៣២ឆ្នាំមុខរបរ ពុំពិត ប្រាកដ ស្នាក់នៅពុំពិតប្រាកដ ។
     ចំណែកជនរងគ្រោះ ណូន នី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករថែសួន ស្នាក់នៅ ភូមិរូង ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
     វត្ថុតាងចាប់យក ៖ ទូរស័ព្ឌមួយគ្រឿងម៉ាក Acer ពណ៌ស មានស៊ីមលេខ 0978 252 100  ជាទូរស័ព្ឌជនរងគ្រោះ បានប្រគល់ឱ្យជនរង គ្រោះវិញ  ។
    ប៉ូលិសបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តឈ្នួលមកពីព្រំដែនថៃ ដោយរថយន្តចតនៅចំណតផ្សារដើមគរ ហើយជនរងគ្រោះបានដើរទៅអង្គុយនៅសួនច្បារចេនឡារួចទូរស័ព្ទហៅប្អូនមកទទួល ។
    គ្រាន់តែងដក ទូរស័ព្ទមកកាន់ចុច ស្រាប់តែជនសង្ស័យបានស្ទុះមកឆក់យកទូរស័ព្ទបានសម្រេច ហើយរត់ ឆ្លងថ្នល់ព្យាយាមគេចខ្លួន ។ពេលនោះជនរងគ្រោះ ស្រែកចោរៗ ទើបសមត្ថកិច្ចដែលប្រចាំការ នៅទីនោះ បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ជាក់ស្តែងតែម្តង ។
      បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

adverise with khmeread

មតិយោបល់