adverise with khmeread 250xnxfinger massage to calm emotions 2.jpg.pagespeed.ic. nfh2lkxgl

មូល​ហេតុដែល​ប្រជាជន​ជប៉ុន​អាយុ​វែង​ដោយសារ​ពួកគេ​ចេះ​របៀប​ម៉ាស្សា​ដៃ​ព្យាបាល​ជំងឺ​ទាំងនេះ​!

     មាន​របៀប​ព្យាបាល​ងាយៗ​មួយចំនួន​ប្រើពេល​ប្រហែល ៥ នាទី​ប៉ុណ្ណោះ​ដែល​ប្រជាជន​ជប៉ុន​តែង​អនុវត្ត​ជាប្រចាំ និង​ផ្អែកលើ​ម្រាមដៃ ព្រោះ​ម្រាមដៃ​នីមួយៗ​សុទ្ធតែ​ត្រូវបាន​ភ្ជាប់​ទៅនឹង​សរីរាង្គ​ចំនួន​ពីរ​។ វិធី​ព្យាបាល​បែបនេះ​ត្រូវបាន​គេ​ហៅថា Jin Shin Jitsu និង​ជា​ក្បួន​ព្យាបាល​ជំងឺ​តាំងពី​បុរាណ​ដ៏​ល្បី​របស់​ជប៉ុន ដែល​អាចជួយ​ព្យាបាល​ជំងឺ និង​រក្សា​តុល្យភាព​អារម្មណ៍ ដោយសារតែ​វា​អាចធ្វើ​ឱ្យមាន​រំញោច​ដល់​ចំណុច​មួយចំនួន​លើ​រាងកាយ ដែលមាន​សារៈសំខាន់​ដើម្បី​រក្សា​ថាមពល សុខភាព និង​អារម្មណ៍​របស់​មនុស្ស​។ 

​    ​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ត្រង់​សរីរាង្គ​ណាមួយ សូម​ក្តាប់​ម្រាមដៃ​ណាមួយ​ឱ្យ​ណែន​រួច​ប្តូរ​ទៅ​ក្តាប់​ម្រាម​ម្ខាង​ទៀត​ឱ្យ​ខ្លាំង​រយៈពេល​ប្រហែល ៣ ទៅ ៥​នាទី ដកដង្ហើម​វែងៗ រួចហើយ​ត្រូវ​ម៉ាស្សា​ថ្នមៗ​លើ​ម្រាមដៃ​ទាំងសងខាង​ជា​បន្តទៀត​។ ម្រាមដៃ​នីមួយៗ​គួរ​ម៉ាស្សា​ប្រហែល ៣ នាទី​។ 

​    ​ទាំងនេះ​គឺជា​សរីរាង្គ​ដែល​ភ្ជាប់​ទៅ​ម្រាមដៃ​៖
​    ​១. មេដៃ​
​    ​- សរីរាង្គ​៖ ក្រពះ និង ផាល​។​
​    ​- អារម្មណ៍​៖ បាក់​ទឹកចិត្ត និង​ព្រួយចិត្ត​។​
​    ​- រោគសញ្ញា​លើ​រាងកាយ​៖ ឈឺក្រពះ មាន​បញ្ហា​ស្បែក ឈឺក្បាល ធុញថប់​។​

​    ​២. ម្រាមដៃ​ចង្អុល​
​    ​- សរីរាង្គ​៖ តម្រងនោម និង​ប្លោកនោម​។​
​    ​- អារម្មណ៍​៖ ភ័យខ្លាច ភ័ន្ត​ស្មារតី ខកចិត្ត​។​
​    ​- រោគសញ្ញា​លើ​រាងកាយ​៖ ឈឺ​សាច់ដុំ ឈឺ​ខ្នង ឈឺធ្មេញ មាន​បញ្ហា​រំលាយ​អាហារ​។​

​    ​៣. ម្រាមដៃ​កណ្តាល​
​    ​- សរីរាង្គ​៖ ថ្លើម និង​ប្រមាត់​។​
​    ​- អារម្មណ៍​៖ ស្ទាក់​ស្ទើរចិត្ត និង​ឆាប់​ខឹង​។​
​    ​- រោគសញ្ញា​លើ​រាងកាយ​៖ ឈឺចាប់​ពេល​មក​រដូវ បញ្ហា​លំហូរ​ឈាម ឈឺក្បាល​ប្រកាំង ឈឺក្បាល​ផ្នែក​ខាងមុខ ហត់​អស់កម្លាំង​។​

​    ​៤. ម្រាមដៃ​នាង​
​    ​- សរីរាង្គ​៖ សួត និង​ពោះវៀនធំ​។​
​    ​- អារម្មណ៍​៖ គិត​អវិជ្ជមាន កើតទុក្ខ ភ័យព្រួយ​។​
​    ​- រោគសញ្ញា​លើ​រាងកាយ​៖ ជំងឺហឺត បញ្ហា​ផ្លូវដង្ហើម បញ្ហា​រំលាយ​អាហារ បញ្ហា​ស្បែក​។​

​    ​៥. កូនដៃ​
​    ​- សរីរាង្គ​៖ បេះដូង និង​ពោះវៀនតូច​។​
​    ​- អារម្មណ៍​៖ ថុ​ញ​ថប់ បាត់បង់​ជំនឿ​ចិត្ត បារម្ភ​។​
​    ​- រោគសញ្ញា​លើ​រាងកាយ​៖ ឈឺបំពង់ក បញ្ហា​ឆ្អឹង បញ្ហា​បេះដូង​។ 

​    ​សូម​ទស្សនា​វីដេអូ​ពី​របៀប​ម៉ាស្សា​ម្រាមដៃ​ដើម្បី​បំបាត់​អាកា​រៈ​ជំងឺ​ដូច​បាន​រៀបរាប់​ក្នុង​ម្រាមដៃ​នីមួយៗ​ខាងលើ​៕

 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ស្តូ​រី​

អ្នកនឹងចូលចិត្ត

មតិយោបល់