8 reasons to use baking soda for wonderful skin and hair

ម្សៅ​មេនំ​ប៉័ង​ក្រៅពី​ជួយ​ដល់​ការ​បកស្បែក​ឱ្យ​ស​ហើយ​នៅ​ជួយ​អ្វី​ទៀត​ដល់​រូប​សម្រស់​?

    ​មនុស្ស​បាន​ចំណាយលុយ​រាប់ពាន់​ដុល្លារ​លើ​ផលិតផល​គ្រឿងសម្អាង​និង​ថែ​សម្រស់​ថ្លៃៗ ដែល​គ្មាន​ប្រសិទ្ធភាព​។ ពួកគេ​តែងតែ​ខកចិត្ត​និង​មិនបាន​ទទួលលទ្ធផល​អ្វី​ទាំងអស់​។ ទោះយ៉ាងណា ជំនួស​ឱ្យ​ការទិញ​នូវ​ផលិតផល​ថ្លៃៗ​ដែល​ពោរពេញ​ដោយ​ជាតិគីមី លោកអ្នក​អាច​ប្រាស់​គ្រឿងផ្សំ​ធម្មជាតិ ដែលមាន​តម្លៃថោក និង​អាច​រកបាន​គ្រប់កន្លែង​។ លោកអ្នក​ក៏​នឹង​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត​ផងដែរ​។ 

​    ​ប្រសិនបើ​លោកអ្នក​ចង់បាន​សក់​មាន​សុខភាព​ល្អ និង​រលើបរលោង ស្បែក​ស​ស្អាត និង​ធ្មេញ​សស្គុះ លោកអ្នក​គួរ​ចាប់ផ្តើម​ប្រើប្រាស់​ម្សៅ​មេនំ​ប៉័ង ឬ Baking Soda ដែល​អាច​រក​ទិញ​បាន​នៅតាម​ផ្សារ​នានា​នៅ​ប្រទេស​កម្ពុជា​។ 

​    ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ផ្នែក​សម្រស់​របស់​ម្សៅ​មេនំ​ប៉័ង​៖

​    ​១. សម្អាត​សក់​
​    ​ដាក់​ម្សៅ​មេនំ​ប៉័ង ១ ស្លាបព្រា​បាយ​ក្នុង​សាប៊ូកក់សក់ រួច​ដាក់​លើស​ក់​ហើយ​ត្រដុស​លើស​ក់ និង​ស្បែកក្បាល​រយៈពេល ១០ នាទី​មុននឹង​លាង​សម្អាត​ជាមួយ​ទឹក​។ 

​    ​២. កម្ចាត់​កោសិកា​ស្បែក​ងាប់​
​    ​លាយ​ទឹក ១ ស្លាបព្រា​បាយ​ជាមួយនឹង​ម្សៅ​មេនំ​ប៉័ង ៣ ស្លាបព្រា​បាយ​។ រួច​ប្រើ​វា​មក​ម៉ាស្សា​លើ​ស្បែក​។ បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។​

​    ​៣. ធ្វើឱ្យ​ធ្មេញ​ស​
​    ​លាយ​ម្សៅ​មេនំ​ប៉័ង​មួយចំនួន​និង​អំបិល​មួយ​ចឹប​លើ​ថ្នាំដុសធ្មេញ​ដើម្បីឱ្យ​ធ្មេញ​ស​។ លោកអ្នក​ក៏​អាច​លាយ​ម្សៅ​មេនំ​ប៉័ង​ជាមួយ​ទឹក​សម្រាប់​ធ្វើជា​ទឹក​ខ្ពុ​ល​មាត់​ដើម្បី​កម្ចាត់​ក្លិន​ដង្ហើម​មិនល្អ​ផងដែរ​។ 

​    ​៤. បំបាត់​ស្នាម​ខ្មៅ​នៅ​កែងដៃ និង​ក្បាលជង្គង់​
​    ​លាយ​ម្សៅ​មេនំ​ប៉័ង​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម ហើយ​ម៉ាស្សា​លើ​កែងដៃ​ឬ​ក្បាលជង្គង់​ដើម្បី​កម្ចាត់​ស្នាម​ខ្មៅ​។ 

​    ​៥. បំបាត់​រោយ​ជើង​
​    ​ដើម្បី​បំបាត់​រោយ​ជើង​ក្រោយ​ធ្វើ​ការងារ​ដ៏​រវល់​ពេញ​មួយថ្ងៃ គ្រាន់តែ​ត្រាំ​ជើង​ក្នុង​ទៅ​ក្តៅ​ឧណ្ហៗ​ជាមួយនឹង​ម្សៅ​មេនំ​ប៉័ង​មួយចំនួន​។ 

​    ​៦. ធ្វើឱ្យ​ស្បែ​កដៃ​ទន់​ល្មឿយ​
​    ​ប្រសិនបើ​ចង់ឱ្យ​ស្បែ​កដៃ​ទន់​ល្មឿយ​ស្អាត គ្រាន់តែ​លាងដៃ​ជាមួយនឹង​ទឹក​លាយ​ម្សៅ​មេនំ​ប៉័ង​មួយចំនួន​។ គ្រាន់តែ​ត្រដុស​ចុះឡើងៗ​លោកអ្នក​នឹង​អាច​កម្ចាត់​កោសិកា​ស្បែក​ងាប់​បាន​យ៉ាង​ងាយ​។ 

​    ​៧. បំបាត់​ក្លិន​ក្លៀក​
​    ​ប្រសិនបើ​លោកអ្នក​មាន​ក្លិន​ក្លៀក គ្រាន់តែ​លាយ​ម្សៅ​មេនំ​ប៉័ង​មួយចំនួន​ជាមួយ​ទឹក​ធម្មតា រួច​ត្រដុះ​នៅ​ក្លៀក លោក​អ្នកនឹង​បំបាត់​ក្លិន​ក្លៀក​មួយ​រំពេច​។ 

​    ​៨. ប្រឆាំង​មុន​
​    ​គ្រាន់តែ​លាយ​ម្សៅ​មេនំ​ប៉័ង​មួយចំនួន​ជាមួយ​ទឹកក្រូច​ឆ្មា ហើយ​លាប​លើ​កន្លែង​កើតមុន ឬ​មុន​ក្បាល​ខ្មៅ ហើយ​ទុកឱ្យ​ស្ងួត​មួយសន្ទុះ​ធំ​សឹម​បក​ចេញ​នឹង​ដោយ​មុន​ក្បាល​ខ្មៅ​ទាំង​ផ្ទាំង​។ ប្រើ​វា​នៅមុន​ចូល​គេង​គឺជា​ពេលវេលា​ល្អ​បំផុត​៕

ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ស្តូ​រី​

អ្នកនឹងចូលចិត្ត

មតិយោបល់