adverise with khmeread Laptop fire

បុរស​ម្នាក់​បានធ្វើឱ្យ​ឯកសារ​ក្រុមហ៊ុន​រលាយ​សាបសូន្យ​ដោយសារ​កំហុស​កូដ​មួយ​ឃ្លា​, ឥឡូវ​កំពុង​ញ័រញាក់​នៅផ្ទះ​!

​    ​បុរស​ម្នាក់​បាន​លុប​ឯកសារ​ក្រុមហ៊ុន​ទាំងមូល​ជាមួយនឹង​កំហុស​កូដ​របស់គាត់​តែមួយ​ឃ្លា​គត់​។​

​    ​គាត់​បញ្ជា​កុំព្យូទ័រ​របស់គាត់​លុប​អ្វីៗ​ទាំងអស់​នៅក្នុង Server របស់គាត់​ដោយ​ចៃដន្យ ហើយ​អ្នកផ្ដល់​សេវា​បង្ហោះ​លោក Marco Marsala បាន​លុបដាន​ទាំង​អស់នៃ​ក្រុមហ៊ុន​របស់គាត់​និង​វេ​ប​សាយ ដែល​គាត់​ថែរក្សា​សម្រាប់​អតិថិជន​របស់គាត់​។​

​    ​លោក Marsala បាន​សរសេរ​នៅលើ​វេទិកា​មួយ​សម្រាប់​អ្នកជំនាញ​ខាង Server ដែល​គាត់​ឥឡូវ​បាន​ជាប់គាំង​បន្ទាប់ពី​មាន​កំហុស​ចៃដន្យ​ដំណើរការ​នូវ​កូដ​បំផ្លាញ​ឯកសារ​នៅលើ​កុំព្យូទ័រ​របស់គាត់​។ ប៉ុន្ដែ​ក្រោយ​មានការ​ផ្ដល់​ដំបូន្មាន​ពី​របៀប​ជួសជុល អ្នកជំនាញ​ភាគច្រើន​បាន​ប្រាប់​គាត់​ថា​គាត់​បាន​លុប​ឯកសារ​ក្រុមហ៊ុន​របស់គាត់​និង​អតិថិជន ហើយ​រឿងនេះ​កើតឡើង​បណ្ដាលមកពី​កូដ​របស់គាត់​មួយ​ឃ្លា​។​

​    ​ហើយ​កូដ​ដែល​គាត់​បាន​ប្រើ​នៅពេល​មាន​បញ្ហា​គឺ "rm -rf" ។ "rm" គឺជា​មូលដ្ឋាន​មួយ​នៃ​កូដ​ប្រើ​ដើម្បី​លុប​អ្វីៗ​ទាំងអស់​ដែល​យើង​ចង់​។ "r" លុប​អ្វីៗ​ទាំងអស់​ជាមួយនឹង​ទីតាំង​ដែល​យើង​ឱ្យ​។ "f" ស្មើនឹង "force" ការបញ្ជា​កុំព្យូទ័រ​ឱ្យ​បដិសេធ​រាល់​ការព្រមាន​ទាំងអស់ នៅពេល​លុប​។​

​    ​គាត់​បាន​ប្រើ Script មួយ​គឺ rm -rf {foo}/{bar} ដែល​លុប​ឯកសារ​ទាំងអស់ សូម្បីតែ​ឯកសារ​ដែល​គាត់​បាន Back Up ទុក​ក៏​រលាយបាត់​សូន្យ​ដែរ​។​

​    ​អ្នកជំនាញ​ម្នាក់​ឈ្មោះ Michael Hampton បានសរសេរថា "​លោក​នឹងត្រូវ​បណ្តេញ​ចេញពី​ក្រុមហ៊ុន​នេះ​។ លោក​មិន​ត្រូវការ​ដំបូន្មាន​ពី​អ្នកបច្ចេកទេស​នៅពេលនេះ​ទេ តែ​លោក​ត្រូវ​ការរក​មេធាវី​ទើបត្រូវ​"៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់