adverise with khmeread 0e9ed4d4 c7a4 40ef 89cc a61849597ba0

ព័ត៌មាន​បន្ថែម​ស្តីពី អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៥០​ខ្នង​នៅ​ចាក់អង្រែលើ​

     ភ្នំពេញ ៖ គ្រោះ​អគ្គីភ័យ​មួយ​បាន​កើតឡើង​ដោយសារតែ​ទុស្សេ​ខ្សែភ្លើង និង​បាន​បង្ក​ការឆាបឆេះ​ឡើង​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ និង​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៥០​ខ្នង គួរអោយរ​ន្ឋ​ត់ តែ​មិនមាន​នរណាម្នាក់​គ្រោះថ្នាក់​នោះទេ​។​

     ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ និង​៣០​នាទី​យប់​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ នៅ​ទល់មុខ​វត្ត​ចាក់អង្រែលើ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

     ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ពួកគាត់​ក៏​នាំគ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់ និង​ខ្លះ​យក​ទឹក​ជះ តែ​ភ្លើង​កាន់តែ​ឆាប់ឆេះ​ឡើង​រាលដាល​ជា​បន្ទាប់ ដោយសារ​តែមាន​ខ្យល់​ផង​នោះ​។​

     ប្រភព​បាន​បន្តថា ដោយសារតែ​អណ្ដាតភ្លើង​ឆាបឆេះ​កាន់តែខ្លាំង​ពួកគាត់​ក៏បាន​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច និង​រថយន្ដ​ពន្លត់អគ្គីភ័យ​ឲ្យ​មកជួយ​អន្តរាគមន៍ ហើយ​ភ្លាមៗ​នោះ រថយន្ដ​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​បានចេញ​មកជួយ​បាញ់​ពន្លត់​ដោយ​ប្រើ​រយៈពេល​ជាង​២​ម៉ោង​ទើប​អាច​គ្រប់គ្រង​អណ្ដាតភ្លើង​បាន​ទាំងស្រុង​។​

     បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឆាបឆេះ​ផ្ទះ​ប្រជាពល រដ្ឋ​ខាងលើនេះ​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ទើប​បង្ក​ជា​អគ្គីភ័យ​ដូច្នេះ​តែ​មិន​បណ្តាល​ឲ្យ​នរណាម្នាក់​គ្រោះថ្នាក់​នោះទេ​ហើយ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​ពន្លត់អគ្គីភ័យ​ជាច្រើន​នាក់​និង​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គីភ័យ​អស់​ចំនួន​២៦​គ្រឿង និង​បាញ់​ទឹក​អស់​៥២​ឡាន​ទើប​អគ្គីភ័យ​រលត់​ទាំងស្រុង។ ចំណែក​ទំហំ​នៃ​ទ្រព្យ​ខាតបង់​នៅ​មិនទាន់​អាច​ប៉ាន់ស្មាន​បាន​នៅឡើយ​ទេ គ្រាន់​តែមាន​ចំនួន​ច្រើន​។​

     ​សូមបញ្ជាក់​ផងដែរ​ថា កន្លែង​កើតមាន​គ្រោះ​អគ្គីភ័យ​ខាងលើនេះ គឺមាន​ផ្លូវ​តូចចង្អៀត​និង​ម្យ៉ាងវិញទៀត​ជា​ផ្លូវ​ទាល់ ទើប​មិន​បង្ក​ភាពងាយស្រួល​ដល់​កម្លាំង​ពន្លត់អគ្គីភ័យ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់