adverise with khmeread 763917b4 402e 4003 92f3 f21a0e2ad714

ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​ទាំងសងខាង​នៅ​ស្រុក​កោះធំ​

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ហេតុ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ១២​និង​១៥​នាទី លើផ្លូវ​បេតុង ស្ថិតិ​នៅក្នុង​ភូមិ​កំពង់​កុង ​ឃុំ​កំពង់​កុង​ ស្រុក​កោះធំ​បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​ម៉ូតូ និង ម៉ូតូ ដែលមាន​ទិសដៅ​ស្របគ្នា បត់​ឆ្វេង​ចូល​ផ្ទះ បណ្ដាល​ធ្វើ​ឲ្យ​រងរបួស​ធ្ងន់ ២នាក់ អ្នកបើក​ម៉ូតូ និងខូចខាត​ម៉ូតូ ២ គ្រឿង។​

     ជនរងគ្រោះ​១- ឈ្នោះ ប៉ុន​ ​គីមណៃ ភេទ​ស្រី អាយុ​១៥ ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅៗ ភូមិ​ឃុំ កើតហេតុ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ សេរី ២០១៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FC-6225 ទិសដៅ​ពី​កើត ទៅលិច( លើកដែក​-​កំពង់​កុង )​បត់​ឆ្វេង​ចូល​ផ្ទះ ម៉ូតូ​មាន​កញ្ចក់ អ្នកបើក​ម៉ូតូ អត់​ពាក់មួក​សុ​វត្តិភាព  រងរបួស ធ្ងន់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ។​

     ២- ឈ្មោះ ធឿន ភេទ​ប្រុស ​អាយុ២៧​ឆ្នាំ​ មុខរបរ​កសិករ មាន​ទីលំនៅៗ​ភូមិ​ដូន​គាំ ឃុំ​កំពង់​កុង ​ស្រុក​កោះធំ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី ២០១១​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AW5403 បើកបរ​ក្នុងទិសដៅ​ពី​កើត ទៅ​លិច (​លើកដែក-កំពង់​កុង) ម៉ូតូ​មាន​កញ្ចក់ អ្នកបើក​អត់​ពាក់មួក​សុ​វត្តិភាព រងរបួស​ធ្ងន់ កំពង់​ស្នាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​កោះធំ។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ម៉ូតូ ទាំង ពីរ​គ្រឿង បើកបរ​មាន​ទិសដៅ​ស្របគ្នា ពី​កើ​តទៅ​លិច (​លើកដែក​-​កំពង់​កុង​) លុះ​មកដល់​ចំណុចកើតហេតុ អ្នកបើក​ម៉ូតូ​សេរី ២០១៥​ពាក់​ស្លាក​លេខ ភ្នំពេញ 1FC-6225 បត់​ឆ្វេង​ចូល​ផ្ទះ​មិន​ប្រ​យ​ត្ន័ មិន​ផ្ដល់​សញ្ញា​។ ឯ​អ្នកបើកបរ​ម៉ូតូ​សេរី​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW-5403 បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រ​យ​ត្ន័ គេច​មិន​ផុត ទើប​បុក​ចំពាក់ កណ្ដាល​ម៉ូតូ​សេរី ២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1FC 6225 តែម្ដងទៅ។​

      ក្នុងករណីនេះ​កម្លាំង​ជំនាញ និង ប៉ុស្ដិនគរបាល​រដ្ឋបាល​កំពង់​កុង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​រួច ប្រមូល​មធ្យោបាយ ដែល​ពាក់​ព​ន្ធ័ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​បន្ត​កសាង​សំណុំរឿង តាម​និតិ​វិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់