adverise with khmeread C1 934373 620x413

Update: រញ្ជួយ​ដី​នៅ​ជប៉ុន ស្លាប់ ៩ របួស ១.០០០ តែ​ពុំ​ប៉ះពាល់​រោងចក្រ​នុយក្លេអ៊ែរ​ទេ​

​    ​មនុស្ស​យ៉ាងតិច ៩ នាក់​បាន​ស្លាប់ និង​របួស​ខ្ទង់ ១.០០០ នាក់​ក្នុង​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ ដែល​វាយប្រហារ​ជប៉ុន​ភាគ​និរតី ដោយ​ផ្តួល​ផ្ទះសម្បែង​ជាច្រើន​ខ្នង និង​បណ្តាលឱ្យ​មនុស្ស​រាប់ពាន់នាក់​គ្មាន​ថាមពល​ប្រើប្រាស់ ប៉ុន្តែ​គ្មាន​បញ្ហា​ណាមួយ​កើតឡើង​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ក្នុង​តំបន់​នេះ​ទេ​។ 

​    ​កូន​រញ្ជួយ​ដី​បន្តបន្ទាប់​ទៀត​បាន​បន្ត​អង្រួន​តំបន់​នេះ​នៅ​ម្តុំៗ​ទីក្រុង Kumamoto នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​រញ្ជួយ​ដី​រង្វាស់ ៦,០ រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

​    ​ទោះរ​ញ្ជី​ដី​នេះ​មាន​កម្រិត​ទាប​ជាង​រញ្ជួយ​ដី​ឆ្នាំ ២០១១ ដែល​បង្ក​រលក​យក្ស​ស៊ូ​ណា​ម៉ិ ប៉ុន្តែ​កម្លាំង​រញ្ជួយ​របស់​វា​គឺ​ប្រហែល​គ្នា​ដោយសារ​រញ្ជួយ​ដី​នេះ​វាយប្រហារ​លើដី និង​នៅ​ជម្រៅ​រាក់​។ 

​      មនុស្ស​ជាង ៤៤.០០០ នាក់​បាន​ត្រូវ​ជន្លៀស​ទៅកាន់​សាលារៀន និង​មជ្ឈមណ្ឌល​សហគមន៍ ដោយ​មនុស្ស​មួយចំនួនទៀត​ចំណាយពេល​រាត្រី​ដេក​នៅ​ខាងក្រៅ បន្ទាប់ពី​រញ្ជួយ​ដី​ទីមួយ​បាន​វាយប្រហារ​ជប៉ុន​នៅ​រង្វង់​ម៉ោង ៩ និង ៣០ នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​៕ 

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់