adverise with khmeread Microsoft ces 2009

ក្រុមហ៊ុន Microsoft ប្តឹង​រដ្ឋាភិបាល​អាមេរិក​ជុំវិញ​ការ​លួច​ឆែក​មើល​អ៊ីមែល​អតិថិជន​ខ្លួន​

​    ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​អាមេរិក Microsoft កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្ដឹង​រដ្ឋាភិបាល​អាមេរិក ដោយ​លើកឡើងថា ដីកា​សម្ងាត់​ដើម្បី​ស្វែងរក​អ៊ីមែល​ប្រជាជន​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​អាមេរិក​។ 

​    ​Microsoft បានដាក់​ពាក្យ​ប្តឹង​ក្រសួងយុត្តិធម៌​នៅ​តុលាការ​សហព័ន្ធ​មួយ​នៅ​ទីក្រុង Seattle នៅក្បែរ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​ក្នុង​សង្កាត់ Redmond​។​

​    ​មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុមហ៊ុន​បាន​និយាយ​ក្នុង​ពាក្យបណ្តឹង​ដាក់​ទៅ​តុលាការ​ថា "Microsoft នាំយក​ករណីនេះ​មកប្តឹង​ព្រោះ​អតិថិជន​ខ្លួន​មាន​សិទ្ធិ​ដឹងថា​ពេលណា​រដ្ឋាភិបាល​បានទទួល​ដីកា​ដើម្បី​អាន​អ៊ីមែល​របស់​ពួកគេ និង ព្រោះតែ Microsoft មាន​សិទ្ធិ​ប្រាប់​រឿងនេះ​ដល់​ពួកគេ​"​។ 

​    ​ប្រធាន​មន្ត្រី​ផ្នែក​ច្បាប់​របស់ Microsoft លោក Brad Smith បាន​និយាយថា "​យើង​ជឿថា ជាមួយនឹង​ករណី​លើកលែង​ដ៏​កម្រ អតិថិជន និង​ក្រុមហ៊ុន​នានា​មាន​សិទ្ធិ​ដឹងថា​ពេលណា​រដ្ឋាភិបាល​បាន​ចូល​អ៊ីមែល​ពួកគេ​ឬ ចូលមក​កំណត់ត្រា​ផ្សេងៗ​របស់​ពួកគេ​។ ទោះយ៉ាងណា រឿងនេះ​បាន​ក្លាយជា​ទម្លាប់​មួយ​ទៅហើយ​សម្រាប់​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ចេញ​ដីកា ដែល​តម្រូវឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីមែល​រក្សា​អា​ថ៍កំ​បាំង​ផ្លូវច្បាប់​ប្រភេទ​នេះ​។ យើង​ជឿថា​រឿងនេះ​ដូចជា​ជ្រុស​ហួសពេក​ហើយៗ​យើង​សូមឱ្យ​តុលាការ​ដោះស្រាយ​ស្ថានភាព​នេះ​ឱ្យ​យើង​"៕ 

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់