adverise with khmeread Index1

បើកម៉ូតូបុកគូទឡានឆ្លងថ្នល់ ដួលឡានមួយទៀតកិនពីលើស្លាប់

     កណ្តាល ៖ បុរសម្នាក់បើកម៉ូតូបុកគូទរថយន្តកំពុងបត់ឆ្លងផ្លូវបណ្តាលឲ្យដួលលើថ្នល់ ស្របពេលនោះមានរថយន្តមួយគ្រឿងបើកពីក្រោយយ៉ាងលឿនកិនពីលើអូសប្រមាណ២០ម៉ែត្រស្លាប់ភ្លាមៗ។
    គ្រោះថ្នាក់ខាងលើនេះកើតឡើងនាវេលាម៉ោង៨កន្លះយប់ថ្ងៃទី ១៧ធ្នូឆ្នាំ២០១៥ នៅចំណុចមុខ ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រលេខ២៨ -២៩។
     ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កដោយរថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2J-0537 បើកបរដោយឈ្មោៈ ថុង លៀងឃាង ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅ ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាលមុខរបរ លក់សាំង។
     ប៉ូលិសបន្តថា ដំបូងរថយន្តបង្កបាន បើកតាមផ្លូវជាតិលេខ៤ពីកើតទៅទិសខាងលិច ។លុះដល់ចំណុចខាងលើ បានបត់រថយន្ត ឆ្លងថ្នល់មកត្បូង ចូលស្ថានីយ៍ប្រេងTela។ ស្របពេលនោៈ ក៏មានម៉ូតូ មួយគ្រឿង ម៉ាក Yamaha Jupiter ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោៈ ឈុន ម៉េងឈាង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិតាំងក្រទួត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរកម្មរោងចក្រ" ម៉ូតូគ្មានមួកគ្មានកញ្ចក់"បានបើកមកពីលិចទៅកើតបុកចំពីក្រោយគូទរថយន្តផ្នែកខាងស្ដាំបណ្ដាលឲ្យដួល ទៅលើទ្រូងថ្នល់ ។
    គាប់ជួនពេលនោះក៏មានរថយន្តធំ មួយគ្រឿង មិនស្គាល់ម៉ាកបើកបរ ពីទិសខាងលិចទៅកើត បានកិនអូស ចម្ងាយប្រហែល ២០ម៉ែត្របណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុ។ ចំណែករថយន្ត បានបើករត់គេចខ្លួនបាត់។ ចំពោះអ្នកបើកបររថយន្តកាមរី ត្រូវបានឃាត់ខ្លួនជាបណ្ដោៈអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីសាកសួរបំភ្លឺ ។ចំណែកសាកសពបានប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាម ប្រពៃណី ។រីឯមធ្យោយពាក់ព័ន្ធប៉ូលិស ជំនាញបានយកមករក្សាទុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

adverise with khmeread

មតិយោបល់