adverise with khmeread Hitler1v2

អតីត​អ្នក​ភ្លក្ស​អាហារ​ឱ្យ​ហ៊ី​ត្លែរ​លាតត្រដាង​រឿងរ៉ាវ​ដ៏​គួរឱ្យ​រន្ធត់​ក្នុងអំឡុង​សង្គ្រាមលោកលើកទីពីរ​

​    ​គ្រប់​អាហារ​ទាំងអស់​អាចជា​អាហារ​ចុងក្រោយ​របស់​នាង​។ ហើយ​នៅពេល​នាង​ញ៉ាំ​អាហារ​ប្រភេទ​បន្លែ​សុទ្ធ​ដែល​ដាក់​នៅ​ពីមុខ​នាង​រួច Margot Wölk អាយុ ២៥ ឆ្នាំ និង​ស្រីៗ​ក្មេងៗ​ជាច្រើនរូប​ទៀត​បាន​ទ្រហោយំ​ប្រៀប​បីដូច "​ឆ្កែ​ប្រកាច់​" យ៉ាង​អ៊ីចឹង ព្រោះ​ពួកគេ​សប្បាយចិត្ត​ពេក​ដែល​នៅ​រស់រានមានជីវិត​។ 

​       Margot Wölk មិនមែនជា​មនុស្ស​រប​ស់​បក្ស​ណា​ស៊ី​នោះទេ ប៉ុន្តែ​នាង​ស្ថិតក្នុង​ចំណោម​ស្ត្រី​វ័យក្មេង ១៥ នាក់ ដែល​ជួល​នៅ​វិមាន​របស់​ហ៊ី​ត្លែរ Prussian “Wolf’s Lair” ដែល​មានការ​យាមកាម​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​អំឡុង​សង្គ្រាមលោកលើកទីពីរ​។ ការងារ​របស់​នាង​គឺ​ភ្លក្ស​អាហារ​របស់​មេដឹកនាំ​បក្ស​ណា​ស៊ី​រូបនេះ មុនពេល​អាហារ​បាន​ទៅដល់​មាត់​របស់​ហ៊ី​ត្លែរ​ដើម្បីឱ្យ​ប្រាកដថា អាហារ​ទាំងនោះ​គ្មាន​ថ្នាំពុល​។ 

​    ​គាត់​គឺជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​នៅរស់​។ ស្រីៗ​ផ្សេងទៀត​ត្រូវបាន​ប្រមូល​យកទៅ​បាញ់ចោល​ដោយ​កងទ័ព​ក្រហម​សូ​វៀត ដែល​រុលចូល​មកដល់​ទីក្រុង​ប៊ែ​រ​ឡាំង​នៅ​ខែមករា ឆ្នាំ ១៩៤៥​។ ឥឡូវ​ក្នុងនាម​ជា​ស្ត្រី​មេម៉ាយ​ទន់ខ្សោយ​អាយុ ៩៦ ឆ្នាំ Margot Wölk បាន​ជម្នះ​អារម្មណ៍​ដ៏​អាម៉ាស​នេះ និង​បាន​បំបែក​ភាពស្ងាត់ស្ងៀម​អស់​រាប់​ទសវត្សរ៍​អំពី​សម័យកាល​របស់គាត់​ក្នុងនាម​ជា​អ្នក​ភ្លក្ស​អាហារ​របស់​ហ៊ី​ត្លែរ​ដើម្បី​ប្រាប់​សាច់រឿង​របស់គាត់​ដល់​ទូរទស្សន៍​អាល្លឺម៉ង់​។ 

លោកយាយ Margot Wölk

​    ​លោកយាយ​បាន​ប្រាប់​ប៉ុស្តិ៍ RBB របស់​ក្រុង​បែរ​ឡាំង​កាលពី​ថ្ងៃ​អង្គា​រថា "​អាហារ​ទាំងអស់​គឺ​សុទ្ធ​ជា​អាហារ​បួស​។ មាន​ពាក្យ​ចចាមអារ៉ាម​ឥតឈប់ឈរ​ថា ពួក​អង់គ្លេស​មាន​ផែនការ​ដាក់​ថ្នាំពុល​សម្លាប់​ហ៊ី​ត្លែរ​។ គាត់​មិនដែល​ពិសា​សាច់​ទេ​។ ពួកយើង​បានទទួល​របប​បាយ មី ម្ទេស សណ្តែក និង​ផ្កា​ខាត់ណា​"​។ 

​    ​ប៉ុន្តែ​លោកយាយ​បាន​និយាយថា "​ក្មេងស្រី​ខ្លះ​បានចាប់ផ្តើម​យំ​ខណៈដែល​ពួកនាង​ចាប់ផ្តើម​ទទួលទាន​អាហារ ព្រោះ​ពួកគេ​ភ័យខ្លាច​។ ពួកយើង​ត្រូវតែ​ញ៉ាំ​អាហារ​ទាំងអស់នោះ​ដាច់ខាត​។ បន្ទាប់មក​ពួកយើង​ត្រូវ​រង់ចាំ​មួយ​ម៉ោង ហើយ​យើង​តែង​បារម្ភ​ធ្លាក់ខ្លួន​ឈឺ​គ្រប់ពេលវេលា​ទាំងអស់​។ យើង​ធ្លាប់​យំ​បោក​ខ្លួន​ព្រោះ​យើង​សប្បាយចិត្ត​ពេក​ដែល​នៅរស់​"​។ 

​     ព័ទ្ធជុំវិញ​ខ្លួន​ដោយ​តុក្កតា​ខ្លាឃ្មុំ​ពណ៌​ស លោកយាយ Wölk បាន​ប្រាប់​សាច់រឿង​ទាំងនេះ​នៅផ្ទះ​ល្វែង​ដដែល​ក្នុង​ក្រុង​បែរ​ឡាំង ជាទី​ដែល​គាត់​បានកើត​ក្នុង​ឆ្នាំ ១៩១៧​។ ជា​កូនស្រី​បុគ្គលិក​ស្ថានីយ​រថភ្លើង លោកយាយ​ធ្លាប់​មានជីវិត​មាន​សេរីភាព និង​មាន​មិត្តភក្តិ​ជ្វី​ហ្វ​ច្រើន​នាក់​រហូតដល់​បក្ស​ណា​ស៊ី​កាន់អំណាច​ក្នុង​ឆ្នាំ ១៩៣៣​។ 

​    ​គាត់​បាន​ក្លាយជា​អ្នក​ភ្លក្ស​អាហារ​ឱ្យ​ហ៊ី​ត្លែរ​ដោយ​ចៃដន្យ នៅពេល​គ្រាប់ផ្លោង​បាន​ធ្លាក់ចំ​ផ្ទះល្វែង​របស់គាត់​ក្នុង​ឆ្នាំ ១៩៤១៕ 

ប្រភព៖ Independent

adverise with khmeread

មតិយោបល់