adverise with khmeread 034991a6 468e 4784 b083 e6cd270228d9

មិន​ចូលរួម​បុណ្យចូលឆ្នាំ ដើរ​លួច​តាម​ផ្ទះ​អ្នកស្រុក​ជាប់​ខ្នោះ​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន​នៅវេលា​ម៉ោង​២​ទៀបភ្លឺ​ថ្ងៃ​១៥ ​ខែមេសា​ ឆ្នាំ​២០១៦ ពាក់ព័ន្ធ​មុខសញ្ញា ចែក ចាយ​គ្រឿងញៀន​ និងប៉ុនប៉ង គាស់​ផ្ទះ​លួច​សម្ភារៈ​ប្រជាពលរដ្ឋ​ក្នុង​បុរី​សែន​មនោ​រម្យ​ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ហុក ចំរើន អាយុ​៣០​ឆ្នាំ មុខ​របស់​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង និង​បក្ស​ពួកវា០១​នាក់​រត់គេចខ្លួន ដកហូត​បាន​ម្សៅ​ស​មួយកញ្ចប់​តូច​និង​កូនសោរ​សម្រាប់​ឆ្កឹះ​បន្ទប់​មួយចំនួន។​

     ឥឡូវ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​បក្សពួក និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ឡើង​តុលាការ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់