adverise with khmeread 8ad6e668 d280 4217 af5a c9db7a5ad27c

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​និង​របួស​៤​នាក់​នៅមុខ​កំពូល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៤ ខែ​មេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​២០​នាទី ល្ងាច​នៅលើ​ផ្លូវ​លេខ​២៦១ ត្រង់ចំណុច​ភូមិ​ព្រែក​ឫស្សី ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល រវាង​ម៉ូតូ និង​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួស​៤​នាក់​​។

    ប៉ូលិស​និយាយថា ភាគី​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៍​ខ្មៅ ស្លាក​ភ្នំពេញ 1CE-3100 បើកបរ​ដោយ​ឈ្មោះ មិត្ត ថា​រី (​ហៅ​ពៅ​)​ភេទ​ប្រុស ​អាយុ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រែ​មួយរយ ឃុំ​សំបួរមាស​ស្រុក​មុខកំពូល​ខេត្តកណ្ដាល ដោយមាន​ឌុប​មនុស្ស​ពី​នាក់​ពីក្រោយ ១-​ឈ្មោះ ចិត ចិន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា ២-​ឈ្មោះ​ មិត្ត ស្រី​នី​ត ភេទ​ស្រី ​អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា​។​

    ម៉ូតូ​នេះ​ធ្វើដំណើរ​ពី​កើ​តទៅ​លិច លុះ​មកដល់ ចំណុចកើតហេតុ បានមក​បុកជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​C125​ពណ៍​ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ សាន លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​អន្លុង​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ដោយមាន​ឌុប​មនុស្ស​ម្នាក់​ពីក្រោយ​ឈ្មោះ​ ម៉ាច លាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំមាន​ទីលំនៅ​ជាមួយគ្នា  ដែល​ធ្វើដំណើរ​ពី​លិច ទៅ​កើត (​ច្រាសទិស​គ្នា​)​។​

    គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ សាន លី នៅ​កន្លែង កើតហេតុ​​ និង​អ្នកជិះ​ក្រោយ​ឈ្មោះ ​ម៉ាច លាង ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ភ្នំពេញ។ ចំណែក អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ មិត្ត ថា​រី ​និង​អ្នកជិះ​ក្រោយ​ឈ្មោះ​ ចិក ចិន និង​ឈ្មោះ ​មិត្ត  ស្រី​នី​ត  របួសស្រាល​ហើយ​បា​នប​ញ្ចូ​ន​មក​ព្យាបាល​នៅពេទ្យ​ឃុំ​សំបួរមាស​។​

    ចំណែក​ម៉ូតូ​ទាំង២​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់