adverise with khmeread 1

Divock Origi លាតត្រដាង​ការពិត​ក្រោយ​ជ័យជម្នះ​ទៅលើ Dortmund ដ៏​អស្ចារ្យ​កាលពី​យប់មិញ​

​    ​ការជជែក​គ្នា​ដ៏​តឹងសរសៃក​នៅ​ម៉ោង​សម្រាក​តង់​ទីមួយ​ពី​គ្រូបង្វឹក​លោក Jurgen Klopp បាន​ជំរុញ​ទឹកចិត្ត​ក្រុម​យ៉ាងខ្លាំង ខណៈ Liverpool បាន​បង្កើត​អភិនីហារ​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អឹ​រ៉ុ​ប​។​

​    ​នៅពេលដែល Borussia Dortmund បាន​នាំមុខ ២-០ នៅ​តង់​ទីមួយ ក្រុម​ហង្ស​ក្រហម​ហាក់ដូចជា​បាក់​ទឹកចិត្ត​ទាំងស្រុង​និង​បាន​បោះបង់ចោល​ការប្រកួត​។ ប៉ុន្តែ​នៅ​តង់​ទី​ពីរ Liverpool បានធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ទៅលើ​ក្រុម​អាល្លឺម៉ង់​មួយ​នេះ​បន្ទាប់ពី​លោក Klopp បាន​ប្រាប់​កូនសិស្ស​របស់គាត់​ថា "​បង្កើត​អភិនីហារ​ឱ្យ​ចៅៗ​របស់​យើង​"​។​

​    ​ហើយ​បន្ទាប់ពី​ការជជែក​នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ក្នុង​តង់​ទីមួយ​រួចមក កីឡាករ Divock Origi, Philippe Coutinho, Mamadou Sakho និង Dejan Lovren បានរ​កម្នា​ក់មួយ​គ្រាប់​នៅ​តង់​ទី​ពីរ ហើយ​ពិតជា​ធ្វើឱ្យ​ចៅៗ​របស់​ពួកគេ​មាន​មោទនៈភាព​មែន​។​

​    ​Origi បាន​លាតត្រដាង​ថា "​គ្រូបង្វឹក​បាន​ប្រាប់​យើង​ថា បង្កើត​អភិនីហារ​ដើម្បី​ប្រាប់​កូនចៅ​របស់​ពួកយើង ធ្វើឱ្យ​យប់​នេះ​ពិសេស​សម្រាប់​ក្រុម​អ្នកគាំទ្រ​។ យើង​បាន​និយាយ​នៅ​តង់​ទីមួយ​ថា យើង​គ្មាន​អ្វីដែល​ត្រូវ​ចាញ់​នោះទេ យើង​ត្រូវតែ​ជឿ​លើ​ខ្លួនឯង​។ អ្នក​រាល់គ្នា​ពិតជា​លេង​បាន​យ៉ាង​ល្អ​! យើង​ស័ក្តិសម​នឹង​ទទួល​ជ័យជម្នះ​"​។​

​    ​រីឯ​លោក Klopp បាន​និយាយថា "​វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​ពន្យល់​។ វា​ពិតជា​យប់​ដ៏​ពិសេស​នៅ​ទឹកដី Anfield​។ និយាយ​ដោយស្មោះ ការប្រកួត​នេះ​ពិតជា​ចម្លែក​តាំងពី​ចាប់ផ្តើម​មកម្ល៉េះ​។ ការប្រកួត​ទាំងមូល​បានបង្ហាញ​ពី​គុណភាព​របស់ Dortmund​។ យើង​បាន​ព្យាយាម​លេង​បាល់ ប៉ុន្តែ​ពួកគេ​បាន​វាយបក​លឿនៗ​។ ការដែល​បាន​នៅ​បន្ត​ក្នុង​ក្របខណ្ឌ​នេះ​ពិតជា​អស្ចារ្យ​ណាស់​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់