adverise with khmeread Bd8b279e 0fe6 41cf b066 8ac8665b6c34

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​នៅ​កោះសូទិន​

    កំពង់ចាម ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ថ្ងៃទី១៤ ខែ​មេសា​ឆ្នាំ២០១៦​វេលា​ម៉ោង​៤ ​និ​ង៣០​នាទី​ល្ងាច​នៅលើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ចំណុច​ភូមិ​សំរោង​ ​ឃុំ​ពាមប្រធ្នោះ​ ​ស្រុក​កោះសូទិន​ ខេត្ដ​កំពង់ចាម​បណ្តាល​ឲ្យស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​។​

    បូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុងទិសដៅ​ច្រាសទិស​គ្នា​ភាគី​ម៉ូតូ​ម៉ាក​ ​suzuki nex ​សេរី​ឆ្នាំ​2014​ពណ៍​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FH-2287 ​អ្នកបើកបរ​ឈ្មោះ​ច្រៃ ប៊ុនហួរ ភេទ​ប្រុស​ អាយុ២២ឆ្នាំ​អ្នករួមដំណើរ​ឈ្មោះ ​អឿន ​សុខ​ម៉ឺន ​ភេទប្រុស​ អាយុ​25​ឆ្នាំ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​មហាលាភ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន​​ បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​។​

    លុះដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា ​C125 ​សេរី​ឆ្នាំ​2006 ​ពណ៍​ខ្មៅ​ពាក់​ស្លាក​ភ្នំពេញ​1BD1619​​ អ្នកបើកបរ​ឈ្មោះ​ មាន​ ធី​ ភេទ​ប្រុស ​អាយុ​24​២៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​មហាលាភ ​ឃុំ​ពាមប្រធ្នោះ ​ស្រុក​កោះសូទិន​។​

    មូលហេតុ​មកពី​ប្រើប្រាស់​ល្បឿន​លឿន ក្នុងករណីនេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​​ម្នាក់​តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ឈ្មោះ ​មាន ធី និង របួសធ្ងន់​២​នាក់​​។​

​    ខូចខាត​ម៉ូតូ​២​គ្រឿង​កំរិតធ្ងន់​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះសូទិន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់