adverise with khmeread Heat related

ជំងឺ​ដែល​អាច​កើតឡើង​អំឡុង​អាកាសធាតុ​ក្តៅ ៤០ អង្សា និង​វិធាន​ការការពារ​

​    ​ការ​អស់កម្លាំង​ដោយសារ​អាកាសធាតុ​ក្តៅ​គឺជា​ការឆ្លើយតប​របស់​រាងកាយ​ចំពោះ​ការបាត់បង់​ជាតិ​ទឹក និង​ជាតិ​អំបិល តាមរយៈ​ការ​បែកញើស ដោយសារតែ​ការធ្វើសកម្មភាព​រាង​កា​យ (​ដើរលេង ហាត់ប្រាណ​) ក្រោម​អាកាសធាតុ​ក្តៅ​បែក​ក្រហែង​។ សីតុណ្ហភាព​ក្នុង​រាងកាយ​អាចមាន​សភាព​ធម្មតា ឬ ឡើង​បន្តិចបន្តួច ប៉ុន្តែ​មិន​លើ ៤០ អង្សា​ទេ​។ វា​កើតឡើង​ចំពោះ​មនុស្ស​ដែល​មិន​ធ្លាប់​ស៊ាំ​នឹង​អាកាសធាតុ​ក្តៅ​។ រោគសញ្ញា​មាន​ពី​ស្រាល​រហូតដល់​ធ្ងន់ធ្ងរ ប៉ុន្តែ​មនុស្ស​ដែល​កើត​ជំងឺ​ដោយសារ​អាកាសធាតុ​ក្តៅ​អាច​ព្យាបាល​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​បាន​។ ប៉ុន្តែ​គេ​ត្រូវ​ដឹងថា ការ​អស់កម្លាំង​ដោយសារ​អាកាសធាតុ​ក្តៅ​អាច​ឈានដល់​ការកើត​ស្ត្រូ​កក​ម្តៅ (Heat Stroke) ប្រសិនបើ​មិន​យកចិត្តទុកដាក់​ឱ្យបាន​ទាន់ពេល​ទេនោះ​។ 

​    ​* តើ​អ្វី​ទៅជា​រោគសញ្ញា​អស់កម្លាំង​ដោយសារ​អាកាសធាតុ​ក្តៅ​?
​    ​- សីតុណ្ហភាព​រាងកាយ​ចាប់ផ្តើម​កើនឡើង តែ​ក្រោម ៤០ អង្សា​
​    ​- បែកញើស​ខ្លាំង​
​    ​- ស្លេកស្លាំង​
​    ​- ឈឺ​សាច់ដុំ និង​រលាក​សាច់ដុំ​
​    ​- អស់កម្លាំង​ល្ហិតល្ហៃ​
​    ​- ខ្សោយ​
​    ​- វិលមុខ និង​ឈឺក្បាល​
​    ​- ក្អួតចង្អោ​

​    ​ក្រោម​អាកាសធាតុ​ក្រៅ​ខ្លាំង អ្នកជំងឺ​អាចមាន​ស្បែក​ត្រជាក់​និង​សើម​។ អ្នកជំងឺ​អាចមាន​ចង្វាក់បេះដូង​លោត​ញាប់ និង​ដកដង្ហើម​ខ្លី​ហើយ​ញាប់​។ ប្រសិនបើ​ការ​អស់កម្លាំង​ដោយសារ​អាកាសធាតុ​ក្តៅ​មិន​ត្រូវបាន​ព្យាបាល​ទេ ហើយ​នៅតែ​បន្ត​ប៉ះ​នឹង​កម្តៅថ្ងៃ វា​អាច​វិ​វ​ឌ្ឍ​ទៅរក​ជំងឺស្ត្រូក​កម្តៅ​។ 

​    ​* តើ​ការព្យាបាល​ជំងឺ​អស់កម្លាំង​ដោយសារ​អាកាសធាតុ​ក្តៅ​មាន​អ្វីខ្លះ​?
​    ​
​    ​វិធាន​ការដែល​ត្រជាក់ៗ​អាចមាន​ប្រសិទ្ធភាព​មាន​ដូចខាងក្រោម​៖
​    ​
​    ​- ផឹកទឹក​ត្រជាក់ ឬ​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​អាល់កុល​
​    ​- ញ៉ាំ​អាហារ​ប្រៃ​ដើម្បី​រក្សា​សំណើម​ក្នុង​រាងកាយ​
​    ​- សម្រាក​នៅក្រោម​ម្លប់ ឬ​ក្នុង​កន្លែង​មាន​ម៉ាស៊ីនត្រជាក់​
​    ​- ងូតទឹក​ត្រជាក់ ឬ​ងូតទឹក​ញឹកញាប់​
​    ​- ស្លៀក​រលុងៗ 
​    ​
​    ​* ត្រូវ​ស្វែងរក​ការព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ជាបន្ទាន់​ប្រសិនបើ​៖
​    ​- រោគសញ្ញា​ធ្ងន់ធ្ងរ ឬ​
​    ​- បុគ្គល​រងគ្រោះ​មាន​បញ្ហា​សុខភាព​ក្នុង​ខ្លួន​ស្រាប់ ដូចជា ជំងឺ​បេះដូង ឬ​ទឹកនោមផ្អែម​

​    ​ប្រសិនបើ​មាន​ជំងឺ​ទាក់ទង​នឹង​អាកាសធាតុ​ក្តៅ ត្រូវ​រក​អ្វីដែល​ធ្វើឱ្យ​រាងកាយ​ត្រជាក់ និង​ស្វែងរក​ការព្យាបាល ប្រសិនបើ​រោគសញ្ញា​ធ្ងន់ធ្ងរ ឬ រោគសញ្ញា​កើតឡើង​លើស​រយៈពេល​មួយ​ម៉ោង​៕ 

adverise with khmeread
ប្រភព៖ មេឌីស៊ីនណេត

អ្នកនឹងចូលចិត្ត

មតិយោបល់