adverise with khmeread  89169931 5e6d4700 1fe7 4f84 a4dc 412cee02719b

ឥណ្ឌា​អាច​នឹង​បញ្ជូន​ខ្លា​មក​ប្រទេស​កម្ពុជា​ដើម្បី​បង្កើន​ចំនួន​សត្វ​ខ្លា​ទូទាំង​សកលលោក

​    ​ខ្លា​មកពី​ប្រទេស​ឥណ្ឌា​អាច​នឹង​រើ​ទីកន្លែង​មក​កម្ពុជា សម្រាប់​ជា​ផ្នែក​មួយ​នៃ​ផែនការ​បង្កើន​ចំនួន​ខ្លា​លើ​សកលលោក​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃទី ១៥ ខែមេសា​នេះ​។ 

​    ​ការសម្រេច​រើ​ទីកន្លែង​រស់នៅ​របស់​ស​ត្វ​ខ្លា​នេះ​ត្រូវបាន​យល់ព្រម​ជាគោលការណ៍​នៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​មួយ​នៃ​បណ្តា​ប្រទេស​អាស៊ី​ចំនួន ១៣ នៅ​ទីក្រុង​ដេលី​កាលពី​ថ្ងៃទី ១៣ មេសា​ដើម្បី​បង្កើន​ចំនួន​ខ្លា​សកលលោក​។ 

​    ​ខ្លា​នឹងត្រូវ​ផ្លាស់​ពី​បណ្តា​ប្រទេស​ដែល​សម្បូរ​ខ្លា​ទៅ​ប្រទេស​ដែល​សឹងតែ​ផុត​ពូជ​ខ្លា​។ 

​    ​ក្រុម​អ្នក​អភិរក្ស​និយាយថា ចំនួន​ខ្លា​ព្រៃ​ដែល​បាន​ព្យាករណ៍​ទូទាំង​ពិភពលោក​បាន​កើន​ឡើងជា​លើកដំបូង​ក្នុង​ប្រទេសមួយ​។ 

​    ​ចំនួន​ខ្លា​ទូទាំង​សកលលោក​ឥឡូវ​ត្រូវបាន​ព្យាករណ៍​ថា​មាន​ចំនួន​ជិត ៣.៩០០ ក្បាល កើនឡើង​ពី​ចំនួន ៣.២០០ ក្បាល​កាលពី​ឆ្នាំ ២០១០​។ 

​    ​គ្រាន់តែ​ក្នុងប្រទេស​ឥណ្ឌា​មាន​ខ្លា​ជាង​ពាក់កណ្តាល​នៃ​ខ្លា​ពិភពលោក ជាមួយនឹង​ខ្លា​សរុប ២.២២៦ ក្បាល​។ 

​    ​យុទ្ធនាការ​អន្តរជាតិ​មួយ​មាន​គោលបំណង​បង្កើន​ចំនួន​ខ្លា​ទ្វេដង​នៅត្រឹម​ឆ្នាំ ២០២២​។ 

​    ​ក្រៅពី​ខ្លា​ឥណ្ឌា ខ្លា​មកពី​រុស្ស៊ី​ក៏​អាច​ផ្លាស់​ទៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ផងដែរ ដែល​បាត់បង់​ខ្លា​សឹងតែ​ទាំងអស់នោះ​៕

ប្រភព៖ ប៊ីប៊ីស៊ី

adverise with khmeread

មតិយោបល់