adverise with khmeread Index%e1%9f%a2

ភ្លើងឆេះផ្ទះលក់ភេសជ្ជ:មួយខ្នងនៅសង្កាត់ឫស្សីកែវ "លុយជាង១ម៉ឺនដុល្លារមិនបានឆេះព្រោះលាក់ក្នុងខ្អម"

    ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋលក់ភេសជ្ជ:មួយខ្នង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ធ្នូឆ្នាំ២០១៥ នៅជិតវត្តទួល សង្កាត់ឫស្ស៏កែវ ខណ្ឌឬស្សីកែវហើយបានរលត់ទៅវិញនាម៉ោងប្រមាណ៩និង៤៥នាទី។
    ផ្ទះដែលរងការខូចខាតនោះ មានទំហំទទឹង៧ម៉ែត្របណ្តោយ៩ម៉ែត្រ ថ្មក្រោមឈើ លើប្រក់ក្បឿង ស្ថិតនៅជាប់បណ្តោយផ្លូវលេខ៣០៩ ភូមិបឹងសាឡាង ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
    នៅក្នុងគ្រោះអគ្គីភ័យនោះផងដែរ គេបានឃើញរថយន្តសង្គ្រោះពន្លត់ អគ្គីភ័យចំនួន០៩គ្រឿងទៅដល់កន្លែងកើតហេតុ ប៉ុន្តែបាញ់អស់ទឹកចំនួន០៥ឡានប៉ុណ្ណោះ ព្រោះផ្ទះនោះបានឆេះទាំងស្រុងទៅហើយ ។ ​​​
    យោងតាមសម្តីម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ព្រំ ហ៊ីម ភេទប្រុស អាយុ៥៧ឆ្នាំបាន រៀបរាប់ឲ្យដឹងថា ផ្ទះរបស់គាត់អាចឆេះបណ្តាលមកពីទុស្សេខ្សែភ្លើង ព្រោះនៅមុនពេល កើតហេតុរូបគាត់ក៏នៅផ្ទះជាន់ក្រោមនេះផងដែរ។ប៉ុន្តែអណ្តាតភ្លើងបានចាប់ផ្តើមឆាប ឆេះចេញពីផ្ទះឈើជាន់លើយ៉ាងឆាប់រហ័ស ដោយមិនអាចឲ្យគាត់យកទ្រព្យសម្បតិ្តអ្វី​ចេញបានទាំងអស់ ។
    ​​​​​​​​ម្ចាស់ផ្ទះបានបន្ថែមទៀតថា ក្រោយពីអគ្គីភ័យបានរលត់ទៅវិញ គឺផ្ទះរបស់ គាត់បានឆេះទាំងស្រុងទៅហើយ ក្នុងនោះមានលុយ២០ម៉ឺនរៀល ស្រាបៀរ ១០០កេស និង ម៉ូតូម៉ាកនិច១គ្រឿងក៏ត្រូវអគ្គីភ័យលេបត្របាក់ផងដែរ ។ ដោយឡែក"លុយ ជាង១ ម៉ឺនដុល្លារដែលគាត់បានលាក់ទុកក្នុងខ្អមគ្របសង្កសីពីលើ គឺមិនបានឆាបឆេះឬខូចខាត នោះឡើយ "៕

adverise with khmeread

មតិយោបល់