សាធារណរដ្ឋឆែកកំពុងត្រៀមខ្លួនប្តូរឈ្មោះរបស់ខ្លួនទៅជា ឆែកៀ (Czechia) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បណ្តាក្រុមហ៊ុន និងក្រុមកីឡាប្រើប្រាស់លើផលិតផលនិងសម្លៀកបំពាក់របស់ខ្លួន។ បេះបើយោងតាមវេបសាយប៊ីប៊ីស៊ីដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា។
ប្រទេសនេះនឹងរក្សាឈ្មោះពេញរបស់ខ្លួនដដែល ប៉ុន្តែឈ្មោះឆែកៀនឹងក្លាយជាឈ្មោះខ្លីផ្លូវការ ដូចឈ្មោះ "បារាំង" (France) ដែលជាឈ្មោះខ្លីចេញពីឈ្មោះពេញហៅថា "The French Republic" អ៊ីចឹងដែរ។
ប្រសិនបើសភាអនុម័ត ឈ្មោះនេះនឹងត្រូវដាក់ជូនទៅអង្គការសហប្រជាជាតិភ្លាម។
សាធារណរដ្ឋឆែកត្រូវបានបង្កើតឡើងរួមជាមួយនឹងប្រទេសស្លូវ៉ាគីនៅពេលប្រទេសឆែកូស្លូវ៉ាគីបំបែកចេញជាពីរក្នុងឆ្នាំ ១៩៩៣។
ឆែកមានផលិតផលនាំចេញល្បីបំផុតមួយចំនួនរួមទាំងស្រាបៀរ Pilsner Urquell និងក្រុមកីឡាហុកឃីលើទឹកកក ដែលបច្ចុប្បន្នប្រើឈ្មោះ "Czech"។
ប៉ុន្តែ "Czech" គឺជាពាក្យគុណនាម និងមិនអាចប្រើប្រាស់ត្រឹមត្រូវសម្រាប់ជាឈ្មោះប្រទេសនោះទេ។
អ្នកខ្លះរិះគន់ថា ឈ្មោះ Czechia អាក្រក់ស្តាប់ និងស្រដៀងនឹងតំបន់ពាក់កណ្តាលស្វ័យតរបស់រុស្ស៊ី Chechnya (ឆេកឆែនី)៕
ប្រភព៖ ប៊ីប៊ីស៊ី
