adverise with khmeread Apple cider

នេះ​ជា​រឿង​ដែល​នឹង​កើតឡើង​ចំពោះ​មុន​ខ្ទុះ​នៅពេល​លាងមុខ​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម​

​    ​ទឹកខ្មេះ​ប៉ោម​មាន​ប្រសិទ្ធភាព​ផ្នែក​សុខភាព​ដូចគ្នា​នៅពេល​ផឹក និង​លាប​លើ​រាងកាយ​ដែរ​។ ជាការ​ពិត មនុស្ស​ភាគច្រើន​ប្រើ​ទឹកខ្មេះ​ប៉ោម​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការ​ថែ​សម្រស់​ប្រចាំថ្ងៃ​របស់​ពួកគេ​។ វា​មាន​ប្រសិទ្ធភាព​ខ្ពស់​មិន​ចំណាយ​ច្រើន ជា​របស់​ធម្មជាតិ ១០០ ភាគរយ និង​ជា​វិធី​សរីរាង្គ​ដើម្បី​រក្សា​ស្បែក​ឱ្យ​ស្រស់ថ្លា និង​ទន់​ល្មឿយ​ស្អាត​។ 

​    ​ឥឡូវ​ជា​ពេលដែល​ត្រូវ​ប្តូរ​ផលិតផល​សម្អាត​ស្បែក​មក​ប្រើ​ទឹកខ្មេះ​ប៉ោម​វិញ​ហើយ​។ វា​ជួយ​ការពារ​កុំឱ្យ​កើតមុន និង​ការលេចចេញ​នូវ​ស្នាម​ជាំ​ជ្រីវជ្រួញ​។ 

​    ​អាស៊ីត Alpha hydroxyl ក្នុង​ទឹកខ្មេះ​ប៉ោម​ជួយ​ក្នុងការ​កម្ចាត់​កោសិកា​ស្បែក​ងាប់​។ អាស៊ីត​ទាំងនេះ​ក៏​រកឃើញ​ក្នុង​ផ​លិ​ផល​រក្សា​ស្បែក​មួយចំនួន​ដែរ ប៉ុន្តែ​វា​មានតម្លៃ​ថ្លៃ ហើយ​ទឹកខ្មេះ​ប៉ោម​ផ្ទុក​នូវ​អាស៊ីត​នេះ​ក្នុង​បរិមាណ​អស្ចារ្យ​ជាង​។ 

​    ​ត្រាំ​ដុំ​សំឡី​ក្នុង​ទឹកខ្មេះ​ប៉ោម ប្រសិនបើ​លោកអ្នក​ចង់​ព្យាបាល​ស្នាម​ជាំ​ជ្រីវជ្រួញ​។ បន្ទាប់មក បិត​វា​លើ​មុខ​រយៈពេល ២០ ទៅ ៣០ នាទី បន្ទាប់មក​សឹម​លាង​សម្អាត​មុខ​ចេញ​។ 

​    ​ដោយសារ​ជាតិ​អាស៊ីត Alpha hydroxyl ជួយ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​ផ្សិត ដូច្នេះ​ទឹកខ្មេះ​ប៉ោម​ពិតជា​មានគុណ​សម្បត្តិ​ល្អ​ណាស់​ក្នុងការ​ទប់ស្កាត់​ការកើត​មុន និង​ជំងឺឆ្លង​នានា​នៅលើ​ស្បែក​។ 

​    ​ដោយ​ការពារ​ការកើត​មុន ទឹកខ្មេះ​ប៉ោម​បាន​ជួយ​លាង​សម្អាត​រន្ធ​ញើស​លើ​ស្បែក និង​រក្សា​តុល្យភាព​កម្រិត​អាស៊ីត pH ដូច្នេះ​ស្បែក​នឹង​អាច​ដកដង្ហើម​បាន​ស្រួល ហើយ​មុន​ក៏​មិនអាច​កើតឡើង​បានដែរ​។ ការដែល​ស្បែ​កមាន​តុល្យភាព pH មានន័យថា ស្បែក​នឹងមិន​មាន​ជាតិ​ខ្លាញ់​ច្រើនពេក និង​មិន​ស្ងួត​ពេក​នោះដែរ​។ 

​    ​* របៀប​ប្រើ​ទឹកខ្មេះ​ប៉ោម​សម្រាប់​ធ្វើជា​ទឹក​លាង​សម្អាត​មុខ​កុំឱ្យ​កើតមុន​៖
​    ​- ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​បាយ​
​    ​- ទឹក​ធម្មតា ៣ ស្លាបព្រា​បាយ​
​    ​
​    ​* របៀប​ធ្វើ​៖
​    ​លាយ​ទឹកខ្មេះ​និង​ទឹក​ចូលគ្នា​ដាក់​ក្នុង​កូនចាន​តូច​មួយ​។ ដំបូង​ត្រូវ​លាង​សម្អាត​មុខជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ​ជាមុនសិន​ដើម្បីឱ្យ​ស្បែក​មុខ​មាន​សំណើម​មុននឹង​យក​សំឡី​ជ្រលក់​ទឹកខ្មេះ​ប៉ោម​មក​បិត​លើ​មុខ​។ 

​    ​* ប្រការ​គួរ​យល់ដឹង​៖
​    ​ដោយសារ​ទឹកខ្មេះ​ប៉ោម​មាន​ថាមពល​ខ្លាំង ដូច្នេះ​មុននឹង​ប្រើ​ត្រូវ​ពង្រា​វ​វា​ជាមួយនឹង​ទឹកសាប​សិន ដើម្បី​ការពារ​ការ​រលាក​ស្បែក​៕ 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ី​ច​ស្ពឺ​ត​គ្រុប​

អ្នកនឹងចូលចិត្ត

មតិយោបល់