3335758500000578 0 image a 13 1460715022165

Man City ប៉ះ Real នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League

​    ​Man City នឹង​ប្រឈម​ជ័យលាភី Champions League ១០ សម័យកាល Real Madrid នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League​។ Man City បាន​ឡើងដល់​វគ្គ​នេះ​បន្ទាប់​ផ្តួល PSG នៅ​វគ្គ​១​ភាគ​៤ ផ្តាច់ព្រ័ត្រ​។ 

​    ​នេះ​មានន័យថា អ្នកចាត់ការ Bayern Munich លោក Pep Guardiola អាច​ប្រឈម​នឹង​អនាគត​ក្លឹប​ថ្មី​របស់គាត់ ប្រសិនបើ Man City ឈ្នះ ហើយ Bayern ឈ្នះ​ដែរ​។ 

​    ​រីឯ Bayern Munich វិញ​បាន​ចាប់ឆ្នោត​ប៉ះ Atletico Madrid នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ 

​    ​ការប្រកួត​ជើង​ទីមួយ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែមេសា ជាមួយនឹង​ការប្រកួត​ជើង​ទី​ពីរ​ប្តូរ​ទឹកដី​គ្នា​ធ្វើឡើង​នៅ​មួយ​សប្តាហ៍​ក្រោយ​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី ២៨ ខែឧសភា ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី​៕ 

ប្រភព៖ ដេលីមែល

មតិយោបល់