adverise with khmeread 2ed5dc0200000578 3540942 image a 82 1460680220304

ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ "​នឹង​សម្លាប់​មនុស្ស​ច្រើនជាង​ជំងឺមហារីក​" នៅត្រឹម​ឆ្នាំ ២០៥០

    ​អ្នកជំនាញ​អង់គ្លេស​លោក George Osborne បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ភាពស៊ាំ ឬ Resistant ចំពោះ​ថ្នាំ​ផ្សះ​ត្រូវគេ​រំពឹងថា​នឹង​សម្លាប់​មនុស្ស​ច្រើនជាង​ជំងឺមហារីក​ទៅទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ​។ 

​    ​លោក​បាន​អះអាងថា ប្រសិនបើ​គ្មាន​ថ្នាំ​ថ្មី​ទេ ជំងឺ​ទូទៅ​ជាច្រើន​នឹង​រ៉ាប់រង​ចំពោះ​ការស្លាប់​មនុស្ស ១០ លាន​នាក់​ក្នុង​មួយឆ្នាំ​នៅ​ជុំវិញ​ពិភពលោក​នៅត្រឹម​ឆ្នាំ ២០៥០​។ សព្វថ្ងៃ​មនុស្ស​ជាង ៨ លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​ក្នុង​មួយឆ្នាំ​។ 

​    ​ក្រៅពី​ផលវិបាក​ចំពោះ​សុខភាព លោក George Osborne បាន​ព្រមាន​ថា កង្វះ​ថ្នាំ​ផ្សះ​មាន​ប្រសិទ្ធភាព​អាច​នឹង​បណ្តាលឱ្យ​ខាតបង់​សេដ្ឋកិច្ច​ដ៏​សម្បើម​នៅ​អំឡុង​ឆ្នាំ ២០៥០  ពោលគឺ​ខាតបង់​ប្រហែល ៣,៧ ភាគរយ ឬ ជិត ១០០ លាន​លាន​ដុល្លារ​នៃ​សេដ្ឋកិច្ច​សកលលោក​។​

​     លោក​បាន​គូសបញ្ជាក់​ពី​មហន្តរាយ​នៃ​ភាពស៊ាំ​ចំពោះ​ថ្នាំ​ផ្សះ​នេះ​ខណៈ​រូបលោក​បាន​អំពាវនាវ​ឱ្យមាន​ការប្រឹងប្រែង​ជា​សកល​ដើម្បី​អភិវឌ្ឍ​ថ្នាំ​ផ្សះ​ថ្មី​។ ក្នុង​សន្ទរកថា​នៅ​អង្គការ​រូ​បិ​វត្ថុ​អន្តរជាតិ (IMF) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ទាំងអស់​ផ្តល់ប្រាក់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​បណ្តាល​ក្រុមហ៊ុន​ផលិត​ឱសថ​ដើម្បី​បង្កើត​ថ្នាំ​ថ្មី​៕

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់