adverise with khmeread 1

លោកអ្នក​កំពុង​បំផ្លាញ​សុខភាព​ខ្លួនឯង​ដោយ​មិនដឹង​ខ្លួន​ពេល​ឡើង​ជិះ​រថយន្ត​ទាំង​បិទ​បង្អួច​ជិតឈឹង​រួច​បើក​ម៉ាស៊ីនត្រជាក់​

    ​ពេល​អង្គុយ​ក្នុង​រថយន្ត​ភ្លាម​យើង​តែង​បើក​ម៉ាស៊ីនត្រជាក់​ភ្លែត ដោយ​មិន​បានដឹង​ពី​ផលប៉ះពាល់​អ្វី​បន្តិច​ឡើយ​។ គ្រប់​ពេលដែល​យើង​ធ្វើបែបនេះ​គឺ​កំពុង​បំផ្លាញ​សុខភាព​របស់​យើង និង​មនុស្ស​ជុំវិញខ្លួន​។ 

​     ពេល​ទុក​ឡាន​ចោល​កណ្តាល​ថ្ងៃ​បិទទ្វារ​ចោល ឧស្ម័ន​ពុល បង់​ហ្សែ​ន (Benzene) បាន​កើនឡើង ៤០០-៨០០ មិ​ល្លី​ក្រាម ប៉ុន្តែ​វា​នឹង​កើនឡើង​រឹតតែ​ខ្លាំង​នៅក្រោម​ម្លប់ ពោល​គឺមាន​កម្រិត​រហូត​ដល់​ទៅ ២០០០-៤០០០ មិ​ល្លី​ក្រាម ដែល​ច្រើនជាង​បរិមាណ​កំណត់​សម្រាប់​សុខភាព​មនុស្ស​ទៅទៀត​។​

​    ​ពេល​អង្គុយ​ក្នុង​រថយន្ត​ទាំង​បិទ​កញ្ចក់​បង្អួច មនុស្ស​បាន​ស្រូបយក​ឧស្ម័ន​បង់​ហ្សែ​ន​នេះ ដោយ​មិនដឹងថា ជាតិពុល​នេះ​ប៉ះពាល់​ដល់​តម្រងនោម ថ្លើម និង​ជាលិកា​ឆ្អឹង​ទេ​។ ជាងនេះទៅទៀត សរីរាង្គ​ក្នុង​ខ្លួន​ត្រូវ​ចំណាយពេល​យូរណាស់​ទម្រាំ​បណ្តេញ​ជាតិពុល​ទាំងនេះ​អស់​។  

​    ​ជាធម្មតា​ពេល​បិទ​បង្អួច​ជិត ហើយ​បើក​ម៉ាស៊ីនត្រជាក់​ចំនួន​ឧស្ម័ន​ពុល​នេះ​នឹង​រឹតតែ​កើនឡើង​ខ្ពស់​ឡើងៗ ហើយ​លោកអ្នក​ក៏​រឹតតែ​ប្រឈម​ហានិភ័យ​ខ្ពស់​ឡើងៗ​ដូចគ្នា​។ ដូច្នេះ មុននឹង​បើក​ម៉ាស៊ីនត្រជាក់​ត្រូវ​បើក​បង្អួច​ចំហរ​បួន​ប្រាំ​នាទី​ជាមុនសិន សឹម​បើក​ម៉ាស៊ីនត្រជាក់​តាម​ក្រោយ​៕

adverise with khmeread
ប្រភព៖ ណេ​ត​ឆឺ​រ៉​ល​ហៀ​លីង​ម៉ា​ហ្គា​ស៊ីន​

អ្នកនឹងចូលចិត្ត

មតិយោបល់