adverise with khmeread Hypospadias lg

ក្មេងប្រុស​ភាគច្រើន​មាន​ជំងឺ​នេះ​តែ​ខ្មាស់អៀន​មិន​ហ៊ាន​ប្រាប់​ឪពុកម្តាយ​ឱ្យដឹង​ទេ​!

    ​ក្មេងប្រុស​ម្នាក់​ក្នុងចំណោម ៣០០ នាក់​បាន​កើតមក​ជាមួយ​នឹង​ជំងឺ Hypospadias ជា​ពិការភាព​លិង្គ​ពី​កំណើត ដែល​បង្ហូរ​នោម​មាន​ទីតាំង​ស្ថិត​នៅក្រៅ​ក្បាល​លិង្គ​។ 

​    ​ខណៈដែល​ជំងឺ​នេះ​រំខាន​ចិត្ត​ក្មេងប្រុស​ជាច្រើន ប៉ុន្តែ​ក្មេងប្រុស​តិចតួច​ណាស់ដែ​ល​ហ៊ាន​សារភាពថា​មាន​ជំងឺ​មួយ​នេះ​។ អ្នក​ដែល​កើត​ជំងឺ​នេះ​មាន​បង្ហូរ​នោម​ស្ថិតនៅ​គល់​លិង្គ នៅ​កណ្តាល​តួខ្លួន​លិង្គ និង​នៅក្រោម​ក្បាល​លិង្គ​។​

​    ​មនុស្ស​ប្រុស​ដែល​កើត​ជំងឺ​នេះ​ភាគច្រើន​មាន​លិង្គ​តូច​ណាស់ ជាហេតុ​ធ្វើឱ្យមាន​សតិអារម្មណ៍​នៅពេល​និយាយ​ដល់​ការ​រួមភេទ​ជាមួយ​ដៃគូ​។ 

​      ជំងឺ​នេះ​អាច​ព្យាបាល​បាន​យ៉ាង​ងាយស្រួល​ចំពោះ​បុរស​ដែល​ហ៊ាន​ប្រាប់​វេជ្ជបណ្ឌិត​អំពី​ជំងឺ​នេះ​។ ពីមុន​ការព្យាបាល​ជំងឺ​នេះ​មានការ​ឈឺចាប់ ប៉ុន្តែ​ដោយសារ​ឥឡូវ​បច្ចេកវិជ្ជា​ទំនើប ការ​កាត់​មាន​លក្ខណៈ​ងាយស្រួល និង​ពុំមាន​ការឈឺចាប់​នោះឡើយ​។ 

​    ​ឪពុកម្តាយ​គ្រប់រូប​ប្រសិនបើ​ពិនិត្យឃើញ​កូនប្រុស​មាន​ជំងឺ​នេះ សូម​ប្រញាប់​យកទៅ​វះកាត់​ព្យាបាល ដើម្បី​កុំឱ្យ​កូន​មាន​សតិអារម្មណ៍​ពេល​ធំ​ពេញវ័យ​៕

 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អេ​តវ៉ា​យ​សឺ​ធី​ម​

អ្នកនឹងចូលចិត្ត

មតិយោបល់