adverise with khmeread 1

ស៊ុប​នេះ​មានតែ​អ្នកក្រ​ទេ​ចូលចិត្ត ប៉ុន្តែ​នៅ​ហូលីវូដ​វា​ជា​អាហារ​ប្រចាំថ្ងៃ​ព្រោះ​វា​អាច​ការពារ​សរីរាង្គ​ទាំងមូល​របស់​មនុស្ស​!

​    ​លោកអ្នក​ប្រហែលជា​ធ្លាប់​សាក​ស៊ុប​នេះ​ម្តង​រួចហើយ​កាល​នៅ​ក្មេង ប្រសិនបើ​ឪពុកម្តាយ​របស់​អ្នក​ធ្លាប់ធ្វើ​វា​សម្រាប់​អ្នក​។ ប្រសិនបើ​លោកអ្នក​ភ្លេច​រូបមន្ត​ស៊ុប​នេះ សូមកុំ​បារម្ភ​។ គ្រឿងផ្សំ​របស់​វា​គឺ សាច់​កូន​គោ និង​ឆ្អឹង​មាន់​។ លោកអ្នក​គ្រាន់តែ​ដាក់​សាច់​កូន​គោ និង​ឆ្អឹង​មាន់​ចូលក្នុង​ទឹក​ហើយ​ដាំ​ឱ្យ​ពុះ ២០ នាទី​ជាការ​ស្រេច​។ បន្ទាប់មក​លោកអ្នក​អាច​បន្ថែម​ការ៉ុត ស្ពៃ​ចិន ខ្ទឹមបារាំង និង​ជីរវ៉ាន់ស៊ុយ ដើម្បី​បន្ថែម​ឱជា​រស​។ 

​    ​ស៊ុប​នេះ​ភាគច្រើន​ត្រូវបាន​ទទួលទាន​ដោយ​ប្រជាជន​ក្រីក្រ​តាម​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ ប៉ុន្តែ​រឿង​មិន​នឹកស្មាន​ដល់​គឺថា សូម្បីតែ​នៅ​ហូលីវូដ តារាភាពយន្ត​មួយចំនួន​ក៏បាន​ទទួលទាន​ស៊ុប​នេះ​ជាប្រចាំ​ដែរ ព្រោះ​វា​អាចជួយ​ការពារ​សរីរាង្គ​របស់​មនុស្ស​ទាំងមូល​។ 

​    ​យោងតាម​វេជ្ជបណ្ឌិត Amy Myers ស៊ុប​នេះ​ផ្ទុក​ទៅដោយ​សារធាតុ​រ៉ែ​សំខាន់ៗ​សម្រាប់​រាងកាយ ដូចជា​កាល់​ស្យ៉ូ​ម ផូស្វ័រ ម៉េ​ញ៉េ​ស្យ៉ូ​ម និង​ប៉ូ​ស្យ៉ូ​ម​។ លោក​បន្តថា ស៊ុប​នេះ​អាច​ការពារ​សរីរាង្គ​ទាំងមូល​បាន​ពីព្រោះ​វា​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ និង​ធ្វើឱ្យ​រាងកាយ​រឹងមាំ​ខ្លាំងក្លា​ប្រឆាំង​រាល់​ការឆ្លង​មេរោគ និង​ជំងឺ​ផ្សេងៗ​៕

adverise with khmeread
ប្រភព៖ ណេ​ត​ឆឺ​រ៉​ល​ហៀ​លីង​ម៉ា​ហ្គា​ស៊ីន​

អ្នកនឹងចូលចិត្ត

មតិយោបល់