adverise with khmeread Meteor web 1024

សប្តាហ៍​ក្រោយ​ពិភពលោក​នឹង​ឃើញ​ផ្កាយដុះកន្ទុយ Halley ដ៏​វែង​មិន​ធ្លាប់មាន រយៈពេល​មួយខែ​ពេញ​

    ​សប្តាហ៍​ក្រោយ​យើង​នឹង​បានឃើញ​ទេសភាព​ដ៏​អស្ចារ្យ​នៅលើ​មេឃ​ខណៈដែល​ផែនដី​ឆ្លងកាត់​កន្ទុយ​ផ្កាយដុះកន្ទុយ​ដ៏​វែង​ហៅថា Halley​។ ផ្កាយដុះកន្ទុយ​នេះ​ក៏​ត្រូវគេ​ស្គាល់​ដែរ​ថា Eta Aquarids (​សំដៅ​លើក​ញ្ចំ​អាចម៍ផ្កាយ​ច្រើន​តម្រៀបជួរ​គ្នា​យ៉ាង​វែង​ចេញ​ជា​ផ្កាយដុះកន្ទុយ​ឈ្មោះ Halley)  ហើយ​ការបង្ហាញ​ខ្លួន​របស់​វា​គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ មេសា រហូតដល់ ២១ ឧសភា ប៉ុន្ដែ​អ្នកនឹង​អាច​មើលឃើញ​វា​ភាគច្រើន​នៅ​ព្រឹក​ទៀបភ្លឺ​នៃ​ថ្ងៃទី​៥ រហូត​ថ្ងៃទី​៧ ឧសភា​នៅពេល​ព្រះ​ចន្ទ​ពេញវង់​បញ្ចេញ​រស្មី​ភ្លឺ​ចែង​ចាំ​ពេញ​មេឃ​។​

​    ​មនុស្ស​ដែល​រស់នៅ​អឌ្ឍគោល​ខាងត្បូង​រំពឹង​ឃើញ​អាចម៍ផ្កាយ​ប្រហែល​៣០​ក្នុង​មួយ​ម៉ោង​នៅពេល​យប់ និង​មនុស្ស​ដែល​នៅ​អឌ្ឍគោល​ខាងជើង (​កម្ពុជា​ស្ថិតនៅ​អឌ្ឍគោល​ខាងជើង​នេះឯង​) នឹង​ឃើញ​អាចម៍ផ្កាយ​តម្រៀបជួរ​គ្នា​ដ៏​វែង​ត្រឹមតែ​១០​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង​។​

​    ​ផ្កាយដុះកន្ទុយ Halley ត្រូវការ​រយៈពេល​៧៥​ឆ្នាំ​ដើម្បី​ចូលមក​កាន់​កន្លង​ព្រះអាទិត្យ ដូច្នេះ​យើង​នឹងមិន​អាច​ឃើញ​ផ្កាយដុះកន្ទុយ​នេះ​នៅលើ​មេឃ​ម្ដងទៀត​ទេ​រហូតដល់​ពាក់កណ្ដាល​ឆ្នាំ​២០៦១​។​

​    ​តើ​ធ្វើ​ដូចម្តេច​អាច​មើលឃើញ​ផ្កាយដុះកន្ទុយ​ទាំងនេះ​? ព្រឹត្តិការណ៍​នេះ​នឹង​មើលឃើញ​យ៉ាងច្បាស់​សម្រាប់​អ្នករស់នៅ​អឌ្ឍគោល​ខាងត្បូង ឬក៏​អ្នក​ដែល​នៅជាប់​ខ្សែ​អេក្វាទ័រ​អឌ្ឍគោល​ខាងជើង​។ 

​    ​ពេលវេលា​ដ៏​ល្អ​សម្រាប់​មើលឃើញ​ផ្កាយដុះកន្ទុយ​គឺ​នៅ​មុនពេល​ព្រះអាទិត្យ​រះ​។ ខាងក្រោម​គឺជា​កាលវិភាគ​នៃ​ម៉ោង​ព្រះអាទិត្យ​រះ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ដូច្នេះ​អ្នក​អាច​កំណត់​ម៉ោង មុន​ព្រះអាទិត្យ​រះ​មួយ​ម៉ោង​ដើម្បី​ក្រោក​មក​មើល​ទស្សនីយភាព​ដ៏​កម្រ​ដែល​កើតឡើង​រាល់​៧៥​ឆ្នាំ​ម្ដង​។​

​    ​ហើយ​អ្នកនឹង​មិនត្រូវ​ការកែ​វ​យឺត​នោះទេ អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​អាហារសម្រន់​ពេលព្រឹក​ដើម្បី​គយគន់​ព្រឹត្តិការណ៍​នេះ​ប៉ុណ្ណោះ​៕

ប្រភព៖ ណាសា

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់