1

​តើ​លោក Jurgen Klopp អាច​លើក​ពាន​ជាមួយ Liverpool ក្នុង​រដូវ​កាល​ដំបូង​របស់គាត់​បានដែ​រ​ឬទេ​?

​    ​ក្រុម​ហង្ស​ក្រហម Liverpool នឹង​ឈាន​ជើង​ចូលក្នុង​សមរភូមិ​បាល់ទាត់​អឺរ៉ុប ខណៈ​ពួកគេ​នឹង​ទៅ​ទឹកដី​ក្រុម Villarreal របស់​អេ​ស្ប៉ា​ញ​ក្នុង​ក្របខ័ណ្ឌ Europa League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​    ​ហង្ស​ក្រហម​នឹង​លេង​ជាមួយ​ក្រុម​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​មួយ​នេះ ដែល​បច្ចុប្បន្ន​ពួកគេ​កំពុងស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​បួន​ក្នុង​ក្របខ័ណ្ឌ La Liga របស់​ប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​ក្រុម​ទាំង​ពីរបាន​ជួបគ្នា​រួច​ម្តង​ហើយ កាលពី​ឆ្នាំ ២០០៨ ក្នុងជំនួប​បាល់ទាត់​មិត្តភាព នៅ​ទឹកដី El Madrigal ដែល​នៅពេលនោះ​លទ្ធផល​បានបញ្ចប់​ត្រឹមតែ ០-០ ប៉ុណ្ណោះ​។​

​    ​ការប្រកួត​ជើង​ទីមួយ​នឹង​លេង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ ខែមេសា ជាមួយនឹង​ជើង​ទី​ពីរ​នឹង​លេង​នៅ​ថ្ងៃទី ៥ ខែឧសភា​។​

​    ​គូប្រកួត​មួយគូ​ទៀត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ គឺ​ក្រុម Shakhtar ដែល​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​ប៉ះ​ជាមួយ​ក្រុម​ខ្លាំ​មួយ​នៅ​អេ​ស្ប៉ា​ញ Sevilla៕

 

ប្រភព៖ Mirror

មតិយោបល់