adverise with khmeread 1

Ronaldo ទទួលស្គាល់ថា គាត់​ទទួលយក​យោបល់​ទាត់​បាល់ Free Kick ពី​អ្នកចាំទី Keylor Navas

​    ​Cristiano Ronaldo បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​កីឡដ្ឋាន បន្ទាប់ពី​គាត់​ទាត់​បាល់ Free Kick ចូល​នៅក្នុង​ជ័យជម្នះ ៣-០ ទៅលើ​ក្រុម Wolfsburg កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ និង​បាន​ជួយ​ក្រុម Real Madrid ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ពួកគេ​នឹងត្រូវ​ប៉ះ​ក្រុម Manchester City មកពី​អង់គ្លេស​។​

​    ​ប៉ុន្តែ​តារា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​បដិសេធ​យកមុខ​មាត់​បន្ទាប់ពី​គាត់​បានទទួល​យោបល់​ពី​អ្នកចាំទី​អធិរាជ​ស កីឡាករ Keylor Navas​។​

​    ​យើងទាំងអស់គ្នា​គិតថា គ្មាន​នរណាម្នាក់​អាច​ប្រាប់ CR7 នូវ​អ្វីដែល​ត្រូវធ្វើ​នោះទេ ប៉ុន្តែ Navas បាន​រត់​ទៅប្រាប់​គាត់​ផ្ទាល់​និង​បាន​បញ្ជា​គាត់​ទៀតផង ហើយ​គាត់​ក៏​ទទួល​យោបល់​នោះ​មុននឹង​បំប៉ោង​សំណាញ់ Wolfsburg​។​

​    ​Ronaldo បាន​និយាយថា  "​យើង​ហ្វឹកហាត់​ជាមួយគ្នា​! ហើយ​គាត់​ប្រហែលជា​សម្លាប់​ខ្ញុំ​ដោយសារ​ប្រាប់​អ្នក ប៉ុន្តែ​គាត់​បាន​និយាយថា ខ្ញុំ​គួរតែ​ស៊ុត​វា​តាម​សម្រួល មិនមែន​ប្រើ​កម្លាំង​សុទ្ធសាធ​នោះទេ ព្រោះ​គាត់​ដឹងថា ខ្ញុំ​នឹង​ស៊ុត​ចូល​!"៕

adverise with khmeread
ប្រភព៖ DreamTeamFC

មតិយោបល់