adverise with khmeread 1

Dele Alli និយាយថា គាត់​សុខចិត្ត​ចូលនិវត្តន៍​ជាជាង​លេង​ឱ្យ Arsenal

​    ​កីឡាករ Dele Alli វ័យ ២០ ឆ្នាំ បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ឱ្យ​ក្រុម​របស់លោក Mauricio Pochettino អំឡុង​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​រដូវ​កាល​នេះ ខណៈ​គាត់​រកបាន ៨ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៣១ ប្រកួត​ឱ្យ Tottenham​។​

​    ​អតីត​ខ្សែបម្រើ MK Dons រូបនេះ​បាន​បដិសេធ​ក្រុម​ដូចជា Liverpool ជាដើម​ដើម្បី​ចូលរួម​នៅ​ទឹកដី White Hart Lane កាលពី​ឆ្នាំ ២០១៥ ហើយ​ទម្រង់​លេង​របស់គាត់​បានធ្វើឱ្យ​ក្រុម Milton ខកចិត្ត​ស្តូក​បន្ទាប់ពី​លក់​គាត់​ត្រឹមតែ ៥ លាន​ផោន​ប៉ុណ្ណោះ​។​

​    ​ប៉ុន្តែ​នៅពេល​ត្រូវបាន​សួរថា គាត់​អាច​ផ្ទេរ​ទៅ​កាំភ្លើង​ធំ Arsenal នៅ​ថ្ងៃ​អនាគត គាត់​បាន​ឆ្លើយ​ចម្លើយ​ដ៏​ខ្លី​ថា "​ខ្ញុំ​នឹង​ចូលនិវត្តន៍​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់