adverise with khmeread Acybersecuri

អាមេរិក​ណែនាំ​ឱ្យ​លុបចោល​កម្មវិធី QuickTime ចេញពី​កុំព្យូទ័រ​ដើរ​ដោយ​ប្រព័ន្ធ Window

​    ​បើ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​បានឱ្យដឹងថា ក្រុម​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​មួយ​នៅ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​ណែនាំ​ប្រជាជន​ឱ្យ​លុបចោល​កម្មវិធី QuickTime ចេញពី​កុំព្យូទ័រ​ដើរ​ដោយ​ប្រព័ន្ធ Window ដើម្បី​ចៀសវាង​ការ​លួច​ចូល​មើល​ទិន្នន័យ​ពី​សំណាក់​ពួក Hacker​។​

​    ​ក្រុម​ត្រៀម​ការពារ​សុវត្ថិភាព​កុំព្យូទ័រ​អាមេរិក (CERT) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានប្រកាស​អាសន្ន​បន្ទាប់​ពី​ក្រុមហ៊ុន Trend Micro បាន​និយាយថា ក្រុមហ៊ុន Apple នឹង​លែង Update ប្រព័ន្ធ​ការពារ​ក្នុង​កម្មវិធី QuickTime តទៅទៀត​ហើយ និង​ថា​ចំណុច​ងាយ​រងគ្រោះ​ចំនួន ២ ក្នុង​កម្មវិធី​នេះ​អាច​រង​ការ​លុកលុយ​ចូល​យ៉ាង​ងាយស្រួល​ពី​សំណាក់​ពួក Hacker​។ 

​    ​CERT បាន​និយាយថា "​ការ​លុកលុយ​ចូល​កម្មវិធី QuickTime សម្រាប់​ចំណុច​ងាយ​រងគ្រោះ​ពីរ​របស់ Window នេះ អាច​អនុញ្ញាតឱ្យ​ពួក Hacker នៅ​ទី​ឆ្ងាយ​ត្រួតត្រា​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ប៉ះពាល់​។ វិធានការ​កាត់បន្ថយ​ហានិភ័យ​តែមួយគត់​នាពេល​ឥឡូវនេះ​គឺ​ត្រូវ​លុបចោល​កម្មវិធី QuickTime សម្រាប់ Window"​។​

​    ​គ្មាន​ការណែនាំ​ឱ្យ​លុបចោល​កម្មវិធី QuickTime ដែល​ដំណើរការ​លើ​កុំព្យូទ័រ Apple ទេ​៕ 

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់