adverise with khmeread 1

Wilshere ត្រៀម​ត្រឡប់​មកជួយ Arsenal វិញ បន្ទាប់ពី​លេង ៩០ នាទី​ពេញ​ដោយ​មិន​រងរបួស​

    ​ខ្សែបម្រើ​វ័យក្មេង Jack Wilshere បានជា​ពីរ​បួស​ដាច់ស្រេច​បន្ទាប់​ពី​បាក់ជើង ហើយ​អាច​នឹង​លេង​ឱ្យ​ជម្រើស​ដំបូង​កាំភ្លើង​ធំ​វិញ​បន្ទាប់ពី​លេង ៩០ នាទី​ពេញ​ឱ្យ​ក្រុម Arsenal U21 នៅក្នុង​បរាជ័យ ៣-១ ក្រោម​ថ្វី​ជើង​យុវជន Swansea កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​មិនទាន់បាន​លេង​សូម្បី​តែមួយ​វិនាទី​នៅក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ បន្ទាប់ពី​រង​បួស​កាលពី​ជំនួប​មិត្តភាព​។​

​    ​កីឡាករ Tomas Rosicky និង Serge Gnabry ក៏បាន​វិលត្រឡប់​មកវិញ​ផងដែរ ប៉ុន្តែ​ជម្រើស​ដំបូង​ទាំងបី​រូបនេះ មិន​អាចជួយ​ក្រុម U21 ឱ្យ​យកឈ្នះ​ក្រុមយុវជន​មកពី​ប្រទេស​វែ​ល​បានទេ​។​

​    ​បើទោះជា​បរាជ័យ​ក៏ដោយ ក៏​លោក Arsene Wenger នៅតែ​រីករាយ​នៅពេល​ឃើញ Wilshere និង Rosicky អាច​លេង​ដោយ​គ្មាន​របួស ហើយ​ពួកគេ​អាច​នឹង​ត្រឡប់​ទាន់​ការប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​ក្នុងជំនួប​ជាមួយ​ក្រុម West Bromwich Albion៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់