adverise with khmeread 1

Van Gaal និយាយថា Rashford មិនមែនជា Ronaldo ជំនាន់​ក្រោយ​ឡើយ​

​    ​កីឡាករ Marcus Rashford បានធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ ដូចដែល​កីឡាករ Cristiano Ronaldo បានធ្វើ​ដូចគ្នា កាលពី​គាត់​មកដល់​ក្លឹប Manchester United ក្នុង​ឆ្នាំ ២០០៣​។​

​    ​ប៉ុន្តែ​លោក Louis van Gaal បាន​បដិសេធ​រាល់​ការឃោសនា​បំផ្លើស​ទាំងឡាយ​ចំពោះ​កីឡាករ​វ័យក្មេង​មាន​សមត្ថភាព​រូបនេះ​។​

​    ​នៅពេល​ត្រូវបាន​ប្រៀបធៀប​កីឡាករ​រូបនេះ​ទៅនឹង Ronaldo លោក Van Gaal បាន​បិទមាត់​ក្រុម​អ្នកសារព័ត៌មាន​ដោយ​និយាយថា "​អ្នក​មិនអាច​ប្រៀបធៀប​ផ្លែ​ប៉ោម​ជាមួយនឹង​ផ្លែ​សារី​បានទេ​! យើង​ត្រូវ​សង្កេតមើល​តទៅទៀត​"​។​

​    ​គាត់​បន្តថា "​វា​ពិតជា​អស្ចារ្យ​ណាស់​នូវ​អ្វីដែល Marcus បានធ្វើ​កន្លងមកនេះ ប៉ុន្តែ​អ្នក​មិនអាច​ប្រៀបធៀប​គាត់​ជាមួយនឹង Ronaldo ដែល​លេង​នៅ​តួនាទី​ខុសគ្នា​បានទេ​។ ខ្ញុំ​ជឿថា គាត់​មិនមែនជា​ខ្សែប្រយុទ្ធ​ទេ នៅពេលដែល​គាត់​នៅ​ជាមួយ Manchester United"៕

adverise with khmeread
ប្រភព៖ DreamTeamFC

មតិយោបល់