កីឡដ្ឋាន Anfield បានរៀបចំពិធីរំឮកគ្រោះថ្នាក់នៅ Hillsborough ដើម្បីគោរពដល់ក្រុមអ្នកគាំទ្របាល់ទាត់ចំនួន ៩៦ នាក់ ដែលបានបាត់បង់ជីវិតនៅថ្ងៃទី ១៥ ខែមេសា កាលពី ២៧ ឆ្នាំមុន។
គ្រូបង្វឹកបច្ចុប្បន្ន លោក Jurgen Klopp ក៏បានចូលរួមក្នុងពិធីនោះជាមួយកូនក្រុមរបស់គាត់ រួមជាមួយវីរៈបុរសរបស់ក្លឹបហង្សក្រហម លោក Kenny Dalglish ផងដែរ។
— Liverpool FC (@LFC) April 14, 2016 ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ ក៏ស្ថិតនៅទីនោះដែរ ខណៈឈ្មោះអ្នកដែលបានបាត់បង់ជីវិតត្រូវបានរំឮកមុនការស្មឹងស្មាតមួយនាទី នៅម៉ោង ១៥:០៦ ជាពេលដែលសោកនាដកម្មនោះបានកើតឡើង។
នេះជាលើកចុងក្រោយដែលទឹកដី Anfield នឹងធ្វើពិធីរំឮកវិញ្ញាក្ខន្តជងរងគ្រោះក្នុងហេតុការណ៍ដែលបានកើតនៅទឹកដីរបស់ Sheffield Wednesday៕
