adverise with khmeread 1

Zidane ថា វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​ពិបាក​ជាង​ការ​ស្មាន​

​    ​គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានដាក់​ខ្លួន​ចំពោះ​ការប្រកួត​បាល់ទាត់ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ពួកគេ​នឹង​ជួប​ក្រុម Manchester City ប៉ុន្តែ​គាត់​ទទួលស្គាល់ថា វា​នឹង​ជា​តេស្ត​ដ៏​ពិបាក​សម្រាប់​ក្រុម​របស់គាត់​។​

​    ​ការចាប់​ក្រុម​នោះបាន​កើតឡើង​កាលពី​ល្ងាចម្សិលមិញ ខណៈ​លទ្ធផល​ចេញមក ក្រុម Real នឹង​លេង​ជាមួយ City បន្ទាប់ពី​ការប្រកួត​ដ៏​អស្ចារ្យ​ជាមួយ​ក្រុម Wolfsburg កន្លងទៅ​។​

​    ​និយាយ​មុន​ការប្រកួត​ជាមួយ Getafe លោក Zidane បាន​និយាយថា "​យើង​ត្រូវតែ​បន្តធ្វើ​អ្វីដែល​យើង​កំពុង​ធ្វើ​! អភិវឌ្ឍ​ខ្លួន​ដើម្បី​ឈ្នះ​ការប្រកួត​។ វា​ជា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដូច្នេះ​វា​ច្បាស់​ជា​ពិបាក​"​។​

​    ​គាត់​បាន​បន្តថា "​រឿង​វិជ្ជមាន​នោះ​គឺ យើង​នឹង​លេង​នៅក្នុង​ផ្ទះ​មុន ប៉ុន្តែ​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​លំបាក​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់