adverise with khmeread Index1

លួចម៉ូតូបានភ្លាម ប៉ូលិសចាប់បានភ្លែត

      ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ស្រះចកឃាត់ខ្លួនកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ធ្នូឆ្នាំ២០១៥ នៅចំណុចការដ្ឋានសំណង់ក្នុងបឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង។
    ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន ១-ឈ្មោះម៉ាត់ ដានី ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ  និង ២-ឈ្មោះលាង ដារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅផ្ទះជួល ផុ្លវជាតិលេខ៥សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ដោយចាប់យកវត្ថុតាង ម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ២០០៧ពាក់ស្លាកលេខ ភ្នំពេញ1N-6255។
    ចំណែកជនរងគ្រោះឈ្មោះអឿន អ៊ូ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្លូវលេខ៧០សង្កាត់ស្រះចកខណ្ឌដូនពេញត្រូវបានប៉ូលិសប្រគល់ម៉ូតូឲ្យវិញ។
    ប៉ូលិសបន្តថា ខណ:ពេលជនរងគ្រោះចតម៉ូតូនៅក្បែរការដ្ឋានហើយកំពុង ធ្វើការ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពកាច់សោកលួចយកម៉ូតូជិះចេញត្រូវបានកម្មករឃើញទាន់ស្រែកចោរៗ ហើយស្ទាក់ចាប់បានប្រគល់ឲ្យប៉ូលិសតែម្តង។
    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លូននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread

មតិយោបល់