adverise with khmeread 1

​លោក Van Gaal ឈឺក្បាល​ចំពោះ​សារព័ត៌មាន​ដែល​ចុះផ្សាយ​មិនល្អ​ពី​គាត់​

    ​លោក Louis van Gaal ជឿថា ការពិនិត្យ​អំពី​អនាគត​របស់គាត់​នៅ​ក្លឹប Manchester United គឺ​ពិតជា​មិន​យុត្តិធម៌​ទាល់តែសោះ បើ​ប្រៀបធៀប​ទៅនឹង​គ្រូបង្វឹក​ដទៃទៀត​នៅក្នុង​ក្របខ័ណ្ឌ Premier League​។​

​    ​កៅអី​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ ត្រូវបាន​គេ​ចោទសួរ​ពេញ​ទឹក​ពេញ​ដី​បន្ទាប់ពី​ចាញ់ Tottenham កាលពី​សប្តាហ៍​មុន​ហើយក៏​មានការ​រាយការណ៍​ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក៏​ស្រងាកចិត្ត​ចំពោះ​គាត់​ផងដែរ​។​

​    ​ជ័យជម្នះ​ទៅលើ West Ham កាលពី​ថ្ងៃ​ពុធ​ក្នុងការ​ប្រកួត FA Cup បាន​បន្ត​ដង្ហើម​របស់លោក Van Gaal នូវ​ក្តី​សង្ឃឹមលើ​កពាន​មួយ​នឹង​គេ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ប្រសិនបើ​គាត់​លើក​ពាន​នេះ​ពិតមែន​នោះ ក៏​មិនអាច​ធានា​អនាគត​របស់គាត់​ក្នុង​ឆ្នាំ​ចុងក្រោយ​របស់គាត់​បានដែ​រ​។​

​    ​ប្រធាន​នាយក​ប្រតិបត្តិ​លោក Ed Woodward នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់គាត់​ខណៈ​មានការ​ប៉ាន់ស្មាន​ជាច្រើន​ជុំវិញ​អនាគត​របស់​គ្រូបង្វឹក​រូបនេះ​តាំងពី​បុណ្យ​ណូអែល​មកម្ល៉េះ​។​

​    ​គាត់​បាន​និយាយ​មុន​ការប្រកួត​ជាមួយ​ក្រុម​អន់ Aston Villa ក្នុង​រាត្រី​នេះ​ថា "​ខ្ញុំ​អាន​តែ​អំពី​តំណែង​ខ្ញុំ​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ មិនមែន​តំណែង​គ្រូបង្វឹក​ផ្សេង​សោះ ហើយ​ខ្ញុំ​មិន​យល់ស្រប​ចំពោះ​រឿង​ទាំង​នោះទេ​"​។​

​    ​គាត់​បន្តថា "​ខ្ញុំ​មិន​ពិភាក្សា​អនាគត​របស់ខ្ញុំ​ជាមួយ​អ្នក​នោះទេ​។ អ្នក​អាច​សួរ​សំណួរ​ដដែលៗ​គ្រប់ពេល​ពីអ្វី​ដែល​កំពុង​កើតឡើង​ចំពោះ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ពិភាក្សា​រឿង​នោះទេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​សរសេរថា ខ្ញុំ​នឹង​បណ្តេញ​ចេញពី​ការងារ ដូច្នេះ​វា​ជា​បញ្ហា​របស់​អ្នក តែ​មិនមែនជា​បញ្ហា​របស់ខ្ញុំ​ឡើយ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់