18d77300 a8cd 4177 909f 80b0ca76be07

កំពុង​ឈរ​មើល​គេ​រាំ​ធុងបាស់​ ម៉ូតូ​បើក​បុក​ស្លាប់​ម្នាក់​របួស​ម្នាក់

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​នៅ​នៅ​ថ្ងៃទី ១៥ មេសា ២០១៦ ម៉ោង​៦​ និង​៣៨​នាទីយប់​លើផ្លូវ​បេតុងស្ថិតនៅ​ក្នុងភូមិ​ក្បាលកោះ ឃុំ​ឈើខ្មៅ ​ស្រុក​កោះធំ ខេត្ត​កណ្តាល​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មួយរវាងម៉ូតូ និងថ្មើរជើង បណ្ដាល​​ធ្វើ​ឲ្យ​ស្លាប់ អ្នក​ថ្មើរជើងម្នាក់និង របួសធ្ងន់អ្នកបើក​ម៉ូតូម្នាក់។​ ជនរងគ្រោះ ឈ្មោះ អេង ណេង ភេទ​ស្រី អាយុ ៦២​ឆ្នាំ មុខរបរ នៅផ្ទះ​មាន​ទីលំនៅៗ​ភូមិ​ឃុំ កើតហេតុ កំពង់​ឈរ​មើល​អ្នកភូមិ​ដាក់​ធុងបាស់​រាំ​កម្សាន្ត ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ត្រូវ​អ្នកបើក​ម៉ូតូ​ទៅបុក​បណ្ដាល​អោយស្លាប់ នៅនឹងកន្លែង​។​

     ចំណែក​ជនបង្ក​ឈ្មោះ ម៉ោង ​ម៉េ​ត ភេទ​ប្រុស អាយុ​២៤ ឆ្នាំ​មុខរបរ​កសិករ មាន​ទីលំនៅៗ ភូមិ​ឃុំ កើតហេតុ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ៧០ពណ៍​ប្រផេះ ពាក់​ស្លាក​លេខ​​កណ្ដាល 1L- 7653 បើកបរ​ក្នុង ទិសដៅ​ពី​ត្បូង ទៅជើង (​ព្រែក​ជ្រៃ​-​ច្បារអំពៅ​) រងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​។​

      ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ឈរ​ក្បែរផ្លូវ​មើល​ក្មេងៗ រាំស្រាប់តែ​ម៉ូតូ​បើកបរ​មាន​ល្បឿន​លឿន មិន​ប្រកាន់​ស្ដាំ បាន​បុក​ជនរងគ្រោះ​​បណ្ដាលអោយ​ដួល​បោក​ក្បាល​លើផ្លូវ​បេតុង​ស្លាប់​តែម្ដង។​

      ក្នុងករណីនេះ​កម្លាំង​ជំនាញ និងប៉ុស្ដិ៍​រដ្ឋបាល​ឈើខ្មៅ បាន​ចុះទៅដល់​កន្លែង ធ្វើការ​វាស់វែងរួច​ប្រមូលយក​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំ​តាម​និតិ​វិធី៕

អ្នកនឹងចូលចិត្ត

មតិយោបល់