1

​លោក Guus Hiddink ទទួលស្គាល់ថា គាត់​និង​ក្រុម​របស់គាត់​អស់​អារម្មណ៍​លេង​បាល់​រលីង​ហើយ​

    ​គ្រូបង្វឹក Chelsea លោក Guus Hiddink បាន​ទទួលស្គាល់ថា គាត់​អស់​អារម្មណ៍​ក្នុងនាម​ជា​គ្រូបង្វឹក Chelsea ហើយ​។​

​    ​បុរស​សញ្ជាតិ​ហូ​ឡង់​រូបនេះ​នឹង​ប្រឈមមុខ​ជាមួយ​ក្រុម Manchester City ក្នុង​រាត្រី​នេះ នៅក្នុង​ការប្រកួត​ដែល​គ្មាន​ន័យ​សម្រាប់​តោ​ខៀវ​ខណៈ​ពួកគេ​មិនដឹង​លេង​ដើម្បី​អ្វី​។​

​    ​លោក Hiddink បាន​និយាយថា "​វា​ពិតជា​ចម្លែក​! ក្លឹប​នេះ​បាន​ស្ថិត​ក្នុងការ​ប្រជែង​ពាន​កាលពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ បន្ទាប់ពី​បរាជ័យ​នៅ FA Cup និង Champions League រួចមក យើង​មានតែ​សំបកខ្លួន​ទទេរ​។ យើង​គ្មាន​ពានរង្វាន់​អ្វីដែល​ត្រូវ​ដណ្តើម​ទៀត​ទេ​"​។​

​    ​គាត់​បន្តថា "​យើង​ដឹងថា វា​នឹង​លំបាក ហើយ​យើង​ក៏​សប្បាយចិត្ត​ដែល​ចាក​ផុតពី​តំបន់​កាត់ចោល​។ យើង​បាន​គិតថា ប្រហែលជា​យើង​អាច​បាន​ពាន​អ្វីមួយ ប៉ុន្តែ​នៅពេលដែល​វា​នឹងមិន​កើតឡើង អ្នកមាន​អារម្មណ៍​ថា យើង​ធ្លាប់តែ​ប្រយុទ្ធ​ដើម្បី​អ្វីមួយ ប៉ុន្តែ​ឥឡូវ​យើង​មិនដឹង​ប្រយុទ្ធ​ដើម្បី​អ្វី​ទេ តែ​អ្នក​ត្រូវតែ​ផ្តោតលើ​ការប្រកួត​ឡើងវិញ​"​។​

​    ​"​យើង​នឹង​លេង​ជាមួយ City ហើយ​ពួកគេ​ពិត​ជាមាន​សប្តាហ៍​ដ៏​ល្អ​។ ពួកគេ​ស្ថិតនៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ការប្រកួត​ដ៏​ធំ​នឹង​មកដល់​សម្រាប់​ពួកគេ​។ សម្រាប់​ពួកគេ​និង​ក្រុម​អង់គ្លេស វា​ពិតជា​ល្អ​ដែលមាន​ក្រុម​អង់គ្លេស​នៅ​តំបន់​អឺរ៉ុប​។ នៅពេលដែល​យើង​មិនមែនជា​គូប្រជែង យើង​គួរតែ​គាំទ្រ​ពួកគេ​ក្នុងនាម​ជា​ក្លឹប​អង់គ្លេស​"៕

ប្រភព៖ The Sun

មតិយោបល់