adverise with khmeread 1

Kevin De Bruyne អត់​ខ្វល់​ចំពោះ​អតីតកាល​ជាមួយ Chelsea សំខាន់ Man City ឈ្នះ​

    ​ខ្សែបម្រើ​ឆ្នើម Kevin De Bruyne បាន​ទទូចថា គាត់​គ្មានអ្វី​ដើម្បី​បង្ហាញ​ទៀតឡើយ​ខណៈ​គាត់​នឹង​វិលត្រឡប់​ទៅ​ក្លឹប​ចាស់​របស់គាត់​ក្នុង​រាត្រី​នេះ​។​

​    ​De Bruyne បាន​ក្លាយជា​តួឯក​ដ៏​សំខាន់​របស់​ក្លឹប Manchester City ក្នុង​រដូវ​កាល​នេះ ជាមួយ​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់ពី​ផ្ទេរ​ពី​ក្រុម Wolfsburg ក្នុងតម្លៃ ៥៥ លាន​ផោន​។​

​    ​Chelsea បាន​លក់​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​ក្នុងតម្លៃ ១៨ លាន​ផោន ប៉ុន្តែ​តាំងពី​ពេល​លក់​នោះមក គាត់​បាន​ក្លាយជា​កីឡាករ​ដ៏​លេចធ្លោ​ម្នាក់​ក្នុង​តំបន់​អឺរ៉ុប​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ រកបាន ១៥ គ្រាប់​ហើយ​បន្ទាប់ពី​បង្ហាញខ្លួន​ចំនួន ២៨ លើក​ឱ្យ Man City ក្នុង​រដូវ​កាល​នេះ ហើយ​គាត់​ក៏​ជា​តួឯក​សំខាន់​កាលពី​ជំនួប​ជាមួយ Paris St Germain កន្លងទៅ​ដែរ ខណៈ​គាត់​រកបាន​គ្រាប់​បាល់​ទាំងពីរ​ជើង​។​

​    ​De Bruyne បាន​និយាយថា "​ខ្ញុំ​គ្មាន​អារម្មណ៍​ដើម្បី​បង្ហាញ​នូវ​អ្វីៗ​ទៅកាន់​នរណាម្នាក់​នោះទេ ព្រោះ​វា​គ្មាន​អ្វីដែល​ត្រូវ​និយាយ​។ វា​មិនមែន​មកពី​ខ្ញុំ​លេង​ច្រើន​ហើយ​លេង​អន់​នោះទេ ប៉ុន្តែ​មកពី​ខ្ញុំ​មិនបាន​លេង​តែម្តង​"​។​

​    ​គាត់​បន្តថា "​នេះ​ជាការ​ពិត​មិនអាច​ប្រកែក​បាន ហើយ​ខ្ញុំ​នឹង​ទៅ​ទីនោះ​ដើម្បី​ជួយ City ឈ្នះ​ការប្រកួត ដែល​វា​ពិតជា​សំខាន់​សម្រាប់​ពួកយើង​។ ប្រសិនបើ​យើង​ចង់​ដាក់​សម្ពាធ​ទៅលើ​ក្រុម​ដែល​នៅក្បែរ​យើង យើង​គួរតែ​យក​បី​ពិន្ទុ ដូច្នេះ​វា​ប្រហែលជា​អាច​ព្រោះ​គ្មាន​សម្ពាធ​លើ Chelsea ដើម្បី​ឈ្នះ​តទៅទៀត​ឡើយ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់