adverise with khmeread 84ed1263 31a7 41bc aad8 9bc8f64fc9e2

បាញ់សម្លាប់​អាជីវករ​លក់​មាស​ប្លន់​យក​មាសប្រាក់​

      កំពង់ស្ពឺ ៖ ក្រុមចោរ​ប្រដាប់អាវុធ​៣​នាក់​បាន​បាញ់​ប្លន់​អ្នកលក់​មាស នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ នៅវេលា​ម៉ោង​ប្រមាណ​៩ យប់​ថ្ងៃទី១៥ ខែ​មេសា​ ឆ្នាំ​២០១៦​ បណ្តាល​ឲ្យ​ស្លាប់​ហើយ​ប្រមូល​លុយ​ និង​មាសប្រាក់​មួយចំនួន​គេ​ខ្លួន​បាត់។​

      ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ៣​នាក់ ពាក់អាវ​ផ្កា មធ្យោបាយ​ជិះ​ម៉ូតូ​សេ​125​ពណ៌​ខ្មៅ ប្រើកាំភ្លើង​ AK2 ​ដើម​ និង​កាំភ្លើងខ្លី​១​ដើម​បាន​ចូល​ប្លន់​អ្នកលក់​មាស​នៅ​ខាង​ជើង​ផ្សារ​កន្ទួត ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ ដោយ​ជនល្មើស​បាន​បាញ់​ជនរងគ្រោះ​ត្រូវ​ចំពោះ​បណ្តាល​ឲ្យ​ស្លាប់ ហើយ​ប្រមូល​ទ្រព្យសម្បត្តិ​មួយចំនួន។​

       ប្រភព​បន្តថា ជនរងគ្រោះ​ស្លាប់ ឈ្មោះ ទី ចឿ​ន ហៅ​សុខ ណា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់