adverise with khmeread 79985210 9582 4852 a176 9eb9f675dc07

ប្រទះឃើញ​បុរស​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​ដើមអម្ពិល​មាត់ទន្លេ​

     កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​នឹង​ដើមឈើ​ត្រូវបាន​គេ​ប្រទះឃើញ​នា​ថ្ងៃទី​១៥​ មេសា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​៥​កន្លះ​ល្ងាច​នៅ​ចំណុច​ដើមអម្ពិល​មាត់ទន្លេ  ភូមិ​បឹង​គ្រំ​ក្រោម ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ យស់ ថា ភេទប្រុស ​អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​កសិករ​។​

     ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​ធ្លាប់​លែងលះ​ប្រពន្ធ​រយៈពេល​២​ទៅ​៣​ឆ្នាំ​ហើយ​រួច​ទៅរក​ស៊ី​នៅ​ស្រុក​ឆ្ងាយ​ពេល​ត្រឡប់មក​មូល​ប្រពន្ធ​វិញ​ឧស្សាហ៍​ដើរលេង​ផឹកស៊ី​ច្រើន​បងប្អូន​បាន​ប្រាប់​ណែនាំ​កុំ​ឲ្យ​ផឹកស៊ី​ច្រើនពេក​ប្រយ័ត្ន​ប្រពន្ធ​មាន​ប្រុស​ទៀត​។ ឈ្មោះ យស់ ថា បាន​ឆ្លើយថា​"​អញ​ទៅ​ចងក"​។ បន្ទាប់មក​ប្រហែល​កន្លះ​ម៉ោង មានឈ្មោះ ហេងហាង ទៅ​លាង​ទឹក​គោ ឃើញ​ជនរងគ្រោះ​ចងក ក៏​ស្រែកប្រាប់​គេឯង​ថា ឈ្មោះ​យស់​ថា បាន​ចងក នៅ​ដើមអម្ពិល​មាត់ទន្លេ​ស្លាប់​បាត់ទៅហើយ​។​

      ករណីនេះ​សមត្ថកិច្ច​យើង​អាជ្ញាធរ​ភូមិ​ឃុំ គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​និង​ក្រុមគ្រួសារ​បាន​ពិនិត្យ​សាកសព គឺ​ពិ​ត្ត​ជា​បាន​ចងក​ស្លាប់​មែន​។ ​បន្ទាប់​ពី​បាន​ពិនិត្យ​ហើយ​បា​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់