adverise with khmeread 2c8e14af 0215 4042 8092 609a9e2bceec

កូន​អក​ត្ត​ញូ​វាយ​ម្តាយ​ឯង ចូលដេក​គុក​ខាន​ចូលឆ្នាំ​

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​ពី​ប​ទ្រ​អំពើហិង្សា​ដោយ​ចេតនា​វាយ​ម្តាយ​ខ្លួនឯង​កាលពី​ថ្ងៃទី​១៤​ មេសា​ ឆ្នាំ២០១៦​ ម៉ោង​១១​ និង​០៥​នាទី​យប់​នៅផ្ទះ​លេខ​២៤២ ផ្លូវ​បេតុង ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ។​

     ប៉ូលិស​និយាយថា ជនដៃដល់​(​ជា​កូន​) ឈ្មោះ​ នួន ​សុភា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅផ្ទះ​-​ភូមិ​- សង្កាត់​ខាងលើ បាន​រុញច្រាន​ និង​ធាក់​លើ​ជនរងគ្រោះ (​ជា​ម្តាយ​) ឈ្មោះថា​ន់ សុផាត ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅភូមិខាងលើ (​រងរបួស​បាក់ដៃ​ខាងឆ្វេង)។ មូលហេតុ ទំនាស់​ពាក្យសំដី​គ្នាហើយត្រូវ បានសមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនដៃដល់​ដើម្បី​ចាត់ការ​តាមច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់