adverise with khmeread 05487eca 3666 46ce a53c 99f12da5e9c1

ស្រាយគំនុំ​ចាស់​យក​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ឲ្យ​របួស​ជាប់​ខ្នោះ​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ក្នង​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស​យក​ដាវ​កាប់​ឲ្យ​របួស​បុរស​ម្នាក់​កាលពី​ថ្ងៃទី​១៤ ខែមេសា​ ឆ្នាំ​២០១៦ ​ម៉ោង​១១​និង​៣០នាទី​យប់​នៅមុខ​ផ្ទះ​គ្មាន​លេខ ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ដែក សារិទ្ធ ភេទ​ប្រុស ​អាយុ២០ឆ្នាំ​មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ​ ខណ្ឌច្បារអំពៅ។​

     ចំណែក ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ​មឿ​ន ឆេង​គ្រី ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​គ្មាន។​

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ក្រុម​ជនសង្ស័យ មានទំនាស់​ជាមួយ​ក្រុមមិត្តភក្តិ​ជនរងគ្រោះ ពី​រឿង​លេង​ជះ​ទឹក រួច​ក្រុម​ជនសង្ស័យ​ក៏បាន​ទៅ​នាំ​បក្ខពួក​មាន​គ្នា​ប្រហែល​ជាង​១០នាក់ ជិះ​ម៉ូតូ​ជិត១០គ្រឿង ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ត្រឡប់មកវិញ​ឃើញ​ជនរងគ្រោះ​ ​និង​មិត្តភក្តិជនរងគ្រោះ ម្នាក់​ដែលមាន​ទំនាស់​ជាមួយ​ជនសង្ស័យ​ពីមុន​នោះ​កំពុងតែ​ដើរ​ក្នុងភូមិ ក៏ត្រូវ​បាន​ក្រុមជនសង្ស័យ​ចុះមក​កាប់​ជនរងគ្រោះ​ចំ​គុម្ពត្រចៀក​ខាងឆ្វេង​បណ្តាល ឲ្យ​របួស​ជា​ទំងន់រួច​ជនសង្ស័យ​នាំគ្នា​គេចខ្លួន។​

      តែ​ត្រូវសមត្ថកិច្ចឃាត់​បាន​បក្ខពួក​ជន​សង្ស័យ​ឈ្មោះ ​មឿ​ន ឆេង​គ្រី​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​ព្យាបាល​នៅ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ។​

      បច្ចុប្បន្ន​ ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅ​អធិការដ្ឋាននគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់