adverise with khmeread A7462768 4516 4cf3 b111 baf5320f6dae

លោក​នួន សា​ម៉េ​ត​បើក​រថយន្តបុក​មនុស្ស​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ត្រូវបាន​ដោះ​លេង​

    កណ្តាល ៖ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល បាន​បញ្ជា​ឲ្យ​ប៉ូលិស​ដោះលែង​លោក នួន សា​ម៉េ​ត អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង ជា​អតីត​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​ឃាត់ខ្លួន​រយៈពេល​មួយថ្ងៃ។​

     ការដោះលែង​នេះ​បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​១២ និង​២២ ត្រង់ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ កាលពី​រសៀល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៦។​
      តាម​ប្រភពព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា ទោះជា​លោក នួន សា​ម៉េ​ត ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ក្តី ក៏​សំណុំរឿង​មិនបាន​បិទ​បញ្ចប់​ទេ ពោលគឺ​បា​នប​ញ្ចូ​ន​មក​តុលាការ​ដើម្បី​ចាត់ការ​បន្ត។​

      ប៉ុន្តែ ប្រជាពលរដ្ឋ បាន​ចាត់ទុកថា ការសម្រេច​នេះ​មាន​ភាពមិនប្រក្រតី​ព្រោះ រថយន្ត​បង្ក​បាន​បុក​ឆ្លង​ចូល​ចំណែក​ផ្លូវ​ម៉ូតូ​ទាំងស្រុង ហើយ​ជាងនេះទៀត ជនរងគ្រោះ​ពុំទាន់​ទទួលបាន​សំណង​សូម្បី​មួយ​រៀល​ទេ។​

      បើ​យក​ករណីនេះ ទៅ​ប្រៀបធៀប​ជាមួយនឹង​ករណី​គ្រោះថ្នាក់​ចរាចរ​ផ្សេងៗ​ទៀត លើ​ទឹកដី​ខេត្តកណ្ដាល ឃើញថា​មាន​ភាពអយុត្តិធម៌​ណាស់ ពោលគឺ លោក លឹម សុគ​ន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល អនុវត្ត​ច្បាប់​តាមរបៀបករណី​តែមួយ​មាន​ស្តង់ដារ​ពីរ។ សរុបមក ប្រជាពលរដ្ឋ​យល់ថា​ចំណាត់ការ​នេះ គឺ​អ្នកធំ​រួចខ្លួន​អ្នកតូច​ជាប់គុក។​

      គួររំលឹកថា លោក លឹម សុគ​ន្ថា កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជា​ឲ្យ​នគរបាល​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត​ម្នាក់​ដែល​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ធ្លាក់​រថយន្ត​ចូល​ទឹកទន្លេ នៅ​ស្រុក​ស្អាង នាំ​ឲ្យ​មនុស្ស​តូចធំ​៧​នាក់​ស្លាប់ និងឃាត់ខ្លួនអ្នកបើក​ទូកដ​ម្នាក់។ ក្រោយមក បាន​ដោះលែង​វិញតែ​ត្រូវ​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា។​

      លោក​លឹម សុគ​ន្ថា​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានឡើយ​ជុំវិញ​ការលើកឡើង​ខាងលើនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់